អុញ​នុះ! iPhone 7 Plus លែង​ជា​​ស្មាតហ្វូន​កំពូល​ល្បឿន​ហើយ

  • 2017-06-28 02:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​គណនី PhoneBuff ដែល​តែង​ធ្វើ​ការ​ប្រៀប​ធៀប​ល្បឿន​ដំណើរ​ការ​ស្មាតហ្វូន​កំពូលៗ​បាន​បញ្ចេញ​វីដេអូ​ថ្មី​ដែល​ប្រៀប​ធៀប​ល្បឿន iPhone 7 Plus ជា​មួយ​នឹង OnePlus 5។

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គឺ​ពោរ​ពេញ​ដោយ​ភាព​ភ្ញាក់ផ្អើល​ព្រោះ​ iPhone 7 Plus ដែល​ល្បី​ថា​ជា​ស្ដេច​ល្បឿន​ ត្រូវ​បាន​ផ្ដួល​ឲ្យ​ដេក​នឹង​ដី​ដោយ OnePlus 5 កំពូល​ស្មាតហ្វូន​ Android។ នៅ​ជុំ​ដំបូង​ iPhone 7 Plus បាន​នាំ​មុខ​ OnePlus 5 ប្រមាណ​ ១ វិនាទី ប៉ុន្តែ​នៅ​ជុំ​ទី​ពីរ​ជា​ជុំ​ដែល​បើក​កម្មវិធី​ទាំង​អស់​ឡើង​វិញ OnePlus 5 បាន​យក​ឈ្នះ​​ iPhone 7 Plus ប្រមាណ​ ៨ វិនាទី​វិញ។ ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​ ចំណុច​ដែល​ជួយ​ឲ្យ​ OnePlus ឈ្នះ​ iPhone នៅ​ជុំ​ទី​ពីរ​អាច​មក​ពី​ទំហំ RAM 8 GB លើ OnePlus 5 ដែល​អាច​រក្សា​ទុក​កម្មវិធី​ឲ្យ​​​ដំណើរ​​ការ​​លើ RAM ​បាន​ច្រើន ស្រប​ពេល​ដែល iPhone 7 Plus មាន RAM ត្រឹម 3 GB ប៉ុណ្ណោះ។​

ដោយ​ឡែក​ម្សិល​មិញ​ក៏​មាន​ការ​បញ្ចេញ​វីដេអូ​ធ្វើ​តេស្ត​សមត្ថភាព​មួយ​ដែរ ដោយ​លទ្ធផល​​ iPhone 7 Plus នៅ​អាច​យក​ឈ្នះ​ OnePlus 5 លើ​ដំណើរ​ការ​បើក​កម្មវិធី ប៉ុន្តែ​វីដេអូ​ដែល​ធ្វើ​ឡើង​មិន​សូវ​មាន​ការ​ទទួល​ស្គាល់​ដូច​ជា​វីដេអូ​របស់​ PhoneBuff ឡើយ។ PhoneBuff ជា​គណនី​ YouTube ដែល​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ល្បឿន​ស្មាតហ្វូន​កំពូល​ជា​យូរ​មក​ហើយ ដោយ​គុណភាព​វីដេអូ​គណនី​នេះ​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ស្មាតហ្វូន​ទាំង​ឡាយ៕​​​

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី