និស្សិតមួយក្រុមផលិត Drone ជួយបន្ថយការកកស្ទុះចរាចរណ៍
- 2017-06-28 04:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតមួយក្រុមផលិត Drone ជួយបន្ថយការកកស្ទុះចរាចរណ៍
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវមកពីដេប៉ាតេម៉ង់ Computer Science and Artificial Intelligence Laboratory (CSAIL) របស់សកលវិទ្យាល័យ MIT បានបង្កើតគម្រោង Drone ដែលហោះបាន និងធ្វើដំណើរតាមផ្លូវដូចយានយន្តធម្មតា ខណៈគម្រោងនេះផលិតលំនាំតាមសត្វបក្សីដែលអាចហោះ និងដើរលើដី។
និស្សិត PhD ឈ្មោះ Brandon Araki ដែលជាអ្នកស្រាវជ្រាវគម្រោងនេះបាននិយាយថា សមត្ថភាពហោះហើរ និងធ្វើដំណើរលើដីមានប្រយោជន៍សម្រាប់បរិស្ថាន ដោយអ្នកអាចហោះរំលងឧបសគ្គ និងធ្វើដំណើរលើដីដែលមានឧបសគ្គច្រើនតែមានសុវត្ថិភាពខ្ពស់។
ក្រុមនិស្សិតផលិតបច្ចេកវិទ្យានោះមានឈ្មោះថា Araki ហើយ Drone របស់ពួកគេជាប្រភេទ Quadcopters (កង្ហារ ៤) ដែលគេឲ្យឈ្មោះថា “Flying monkey” ដែលអាចចរាចរណ៍លើផ្ទៃរាប, គូររូប និងហោះហើរ។ Flying monkey ដំណើរការដោយ Algorithm “path-planning” ដែលផលិតពិសេសមិនឲ្យ Drone ហោះប៉ះគ្នាបានឡើយ។ Quadcopter Flying monkey មានម៉ូទ័រតូចពីរ ជាមួយកង់នៅខាងក្រោម ហើយអាចហោះបានចម្ងាយប្រមាណ ៩០ ម៉ែត្រ ឬធ្វើដំណើរលើដីបានចម្ងាយប្រមាណជាង ២០០ ម៉ែត្រសម្រាប់ពេលមានថាមពលពេញ។
លោក Daniela Rus នាយករបស់ CSAIL បាននិយាយថា យើងចាប់ផ្ដើមអភិវឌ្ឍន៍បច្ចេកវិទ្យា និង Algorithms សម្រាប់គ្រប់គ្រងលើឡានហោះ ហើយជំរុញឲ្យមានការផលិតមនុស្សយន្តទំហំតូចដែលមានសមត្ថភាពខ្ពស់ដើម្បីឆ្ពោះទៅកាន់ឡានហោះកាន់តែទំនើប ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។
បញ្ជាក់ដែរថាបច្ចុប្បន្នរថយន្តដែលអាចហោះបានកំពុងផ្ដើមដំណើរការសាកល្បង ជាប្រភេទតាក់ស៊ីហោះគ្មានមនុស្សបើកនៅទីក្រុងឌុយបៃ៕
ចុចអានបន្ត ៖