ដឹង​តម្លៃ​ Oppo R11 Plus ទូរសព្ទ​កាមេរ៉ា​ភ្លោះ ប៉ុន្មាន​រយ​ដុល្លារ​អត់?

  • 2017-06-28 06:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទាំង​ផ្សព្វផ្សាយ​របស់​ OPPO បាន​បង្ហាញ​ពី​ការ​បរិច្ឆេទ​ចេញ​លក់​ម៉ូដែល R11 Plus ក្នុង​ទឹកដី​ប្រទេស​ចិន​នា​ថ្ងៃ​ទី ៣០ មិថុនាខាង​មុខ​នេះ​។

​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ក្រោយ​មួយ​នេះ មាន​តម្លៃ ៣,៦៩៩ យន់​ប្រហែល ៥៤០ ដុល្លារអាមេរិក​ ដែល​រួម​បញ្ចូល​ពណ៌​មាស ផ្កា​កុលាប​មាស​និង​ខ្មៅ។

R11 Plus បំពាក់​នូវ​ឈីប​ Snapdragon 660 SoC ដែល​មាន​អេក្រង់​ទំហំ ៦ អ៊ីញ កម្រិត Full HD មាន​ទំហំ RAM 6GB និង​អង្គចងចាំ 64GB។ កាមេរ៉ា​ក្រោយ​ភ្លោះ​ពីរ​គ្រាប់​ 20MP + 16MP និង​កាមេរ៉ា​មុខ​ថត​ច្បាស់​ល្អ​ទំហំ 20MP។ ដំណើរការ​លើ​ Android 7.1.1 ចេញ​ពី​ប្រអប់​ស្រាប់ ហើយ​មាន​ថាមពល​ថ្ម​ធំ​ទំហំ 4,000mAh៕

អាន​បន្ត​៖​​​

ប្រភព៖ Playfuldroid   ប្រែសម្រួល៖ កៅ រក្សា