ដំណឹង​ល្អ! ​មត្តេយ្យ​ស្ដង់​ដារ​សិង្ហ​បុរី​មួយ​​ឲ្យ​រៀន​ឥត​គិត​ថ្លៃ ១ខែ​​

  • 2017-06-28 05:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

My Little Pumpkin international Preschool គឺជា​សាលា​មត្តេយ្យ​កម្រិត​ស្តង់ដារ​អន្តរជាតិ​មួយ​ដែល​បាន​នាំ​យក​នូវ​កម្មវិធី​សិក្សា​បែប​សិង្ហបុរី​ ពីរ​ភាសា​ គឺ​អង់គ្លេស និង ចិន ពេល​នេះ​កំពុង​មាន​កម្មវិធី​ពិសេស​​ឲ្យ​រៀន​មិន​គិត​ថ្លៃ ១​ខែ​ពេញ​សម្រាប់​សិស្ស​ ២០​នាក់​ដំបូង។ «ការ​ផ្ដល់​ជូន​ពិសេស​នេះ​គឺ​ដើម្បី​បង្កើត​ទំនុក​ចិត្ត​ម្ដាយ​ឪពុក និង​អាណា​ព្យាបាល​កុមារ​តូច​ៗ​ឲ្យដឹង​ច្បាស់​ពី​គុណ​ភាព​សាលា​យើង​​ និង​ផ្ដល់​ឱកាស​ឲ្យ​កុមារ​សុំា​នឹង​បរិយាកាស​នៅ​សាលា​ពិសេស​គឺ​កុមារ​តូច​អាយុ​ក្រោយ​២ឆ្នាំ​»​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោកស្រី Rissa Yang ជា​គ្រូ​ប​បង្រៀន​កុមារ​ដែល​មាន​បទពិសោធន៍​ ១២​ឆ្នាំ​នៅ​សិង្ហ​បុរី​ និង​បច្ចុប្បន្ន​ជា​ប្រធាន​កម្មវិធី​សិក្សា​នៅ​សាលា​មតេ្តយ្យ​ថ្មី My Little Pumpkin នៅ​ក្នុង​តំបន់​ទួលគោក។​​​​

សាលា​មត្តេយ្យ​​នេះ​មាន​កម្មវិធី​សិក្សា​បង្រៀន​ដោយ​​គ្រូ​បរទេស​មាន​បទ​ពិសោធន៍​ច្រើនឆ្នាំ​​ និង​មាន​ជន​ជាតិខ្មែរ​ជា​ជំនួយការ ក្រោម​ការ​ដឹកនាំ​ពី​អ្នក​ជំនាញ​កម្មវិធីសិក្សា​អប់​រំ​នៃ​ប្រទេស​សិង្ហ​បុរី បាន​បើក​ដំ​ណើ​រការ​នៅ​ភ្នំ​ពេញ​ដោយ​​មាន​កម្មវិធីសិក្សា​ដូចជា​៖​

  • ថ្នាក់​ថែទាំ​ទារក​(Baby class)​ចាប់ពី​អាយុ​ប្រាំមួយ​ខែ​ឡើង

  • ថ្នាក់​ល្បែង​សិក្សា​( Play group )​

  • ថ្នាក់​ត្រៀម​មត្តេយ្យ ( Pre-Nursery )​

  • ថ្នាក់​ម​ត្តេ​យ្យ ( Nursery )​

  • មត្តេយ្យក​ម្រិត​១( kindergarten one ) សម្រាប់​កុមារ​អាយុ​៥​ឆ្នាំ

  • មត្តេយ្យក​ម្រិត​២ (kindergarten Two) សម្រាប់​កុមារ​អាយុ​៦​ឆ្នាំ​

​អ្វី​ដែល​ពិសេស​សាលា​មាន​បន្ទប់​ពិសោធន៍​​សម្រាប់​កុមារ​សិក្សា​ស្វែង​យល់​ពី​វិទ្យាសាស្ត្រ និង​មាន​សម្ភារ​ទំនើប​ៗ​នាំចូល​ពី​សហរដ្ឋអាមេរិក អាឡឺម៉ង់ និង សិង្ហ​បុរី​ហើយ​វត្ថុ​ទាំង​នេះ​ធានា​មិន​ប៉ះ​ពាល់​សុខភាព​កុមារ​ឡើយ។ រីឯ​ទីធ្លា​វិញ​ធំ​ទូលាយ បន្ទប់​សិក្សា​មាន​ផាសុកភាព សន្តិសុខ​សុវត្ថិភាព សាលា​ក៏​មាន​ផង​ដែរ​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សាលា​ដ៏​ទំ​នើ​ប ​ដែល​អាច​ដឹង​ពី​វត្តមាន​កុមារ​ចូល​ឬ​ចេញពី​សាលា ការ​ទទួលទាន​អាហារ និង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​អាណាព្យាបាល​សិស្ស​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ជាដើម​។

នេះ​ជា​ឱកាស​ដ៏​កម្រ​ដែល​សាលា​គុណភាព​ខ្ពស់​បែប​នេះ​បើក​ទូលាយ​ឲ្យ​​សិក្សា​ដោយ​មិន​គិត​ថ្លៃ​ដល់​ទៅ១ខែ​ ដូច្នេះ​សូម​រួស​រាន់​ឡើង។

ចង់​ច្បាស់​! សូម​ទៅ​ទីតាំង​សាលា​ដោយ​ផ្ទាល់​​ អាសយដ្ឋាន អគារ​លេខ ៦៥ ផ្លូវ​៣១៣​កែង​នឹង​ផ្លូវ​៥៦៦​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ៕

លេខទូរ​សព្ទ​ ៖ ០៨៧ ២៨៨ ៩៨៨

​E-mail ៖ admin@mylittlepumpkinphnompenh.com

website​ ៖ My Little Pumpkin Phnom Penh

​Facebook ៖ My Little Pumpkin International Preschool

​ដោយ​៖​ ថាលីដា​​

អត្ថបទថ្មី