សង្ស័យ​ជា​រដ្ឋប្រហារ! មានការវាយប្រហារអគាររដ្ឋាភិបាល វេណេហ្ស៊ុយអេឡា

  • 2017-06-28 05:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា កំពុង​តែ​ជ្រួលច្របល់​ខ្លាំង ខណៈ​កាលពី​ព្រឹក​ថ្ងៃអង្គារ មាន​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង បាន​បើក​ការ​បាញ់​ប្រហារ​មកលើ​អគារសំខាន់ៗ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ។ ជុំវិញ​បញ្ហា​នេះ​ដែល ​ប្រធានាធិបតី Nicolas Maduro បាន​ចាត់​ទុក​ជា​ទង្វើ​របស់​ក្រុមភេរវករ បង្កឡើងក្នុង​ចេតនា​ធ្វើ​រដ្ឋប្រហារ។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​អង្គភាព​ប៉ូលិស បាន​បើក​ការ​បាញ់រះ​មក​លើ​អគារ​ក្រសួងមហាផ្ទៃ​​សរុប​១៥គ្រាប់ និង​​ទម្លាក់​គ្រាប់បែក​ ៤គ្រាប់ មក​លើ​តុលាការ​កំពូល ចំពេល​មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​កំពុង​បើក​កិច្ច​ប្រជុំ​នៅ​ទីនោះ។

ទោះបីជា​យ៉ាងណា មក​ដល់​ពេល​នេះ​មិនទាន់​មាន​របាយការណ៍​ណា​មួយ បង្ហាញ​ពី​តួលេខ​អ្នកស្លាប់ និង​​របួស​ក្នុង​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។

វិបត្តិ​នយោបាយ បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​វេណេហ្ស៊ុយអេឡា ចាប់​តាំង​ពី​ខែ​មេសា​មក​ទល់​ពេល​នេះ បណ្ដាល​​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៧៥នាក់​ស្លាប់ រាប់​រយ​នាក់​រង​របួស និង​ត្រូវ​ចាប់​ខ្លួន។

ក្រុម​អ្នក​តវ៉ា កំពុង​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ជាសាកល​មួយ ដើម្បី​ដោះស្រាយ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​ជាតិ និង​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​ជាច្រើន​រយ​នាង ដែល​កំពុង​ជាប់​ខ្លួន​ក្នុង​ពន្ធនាគារ និង​​ទាមទារ​ឲ្យ​មាន​​ឯករាជ្យ​ភាព​សម្រាប់​គណបក្សប្រឆាំង​គ្រប់គ្រង​អង្គ​នីតិប្បញ្ញត្តិ​នៃ​សភាជាតិ។

ក្រោយ​មាន​ការ​វាយ​ប្រហារ លោក Maduro អះអាង​ថា មាន​មនុស្ស​កំពុង​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ដោយ​ថែមទាំង​លើក​ទឹក​ចិត្ត​អាមេរិក ដែល​កំពុង​ទទូច​ចង់​ដឹង និង​ត្រួតពិនិត្យ​ធនធាន​ប្រេង​របស់ វេណេហ្ស៊ុយអេឡា ដែល​ជា​ប្រទេស​មាន​ធនធាន​ប្រេង​ច្រើន​បំផុត​លើលោក​។

រដ្ឋាភិបាល ប្រាប់​ឲ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ ដែល​វាយប្រហារ​កាល​ពី​ថ្ងៃអង្គារ ត្រូវ​​គេ​ដាក់​ការសង្សស័យ ​លើ​អ្នកបើកបរ​យន្តហោះ​របស់​ប៉ូលីស ឈ្មោះ Oscar Perez ជា​មនុស្ស​ធ្លាប់​ប្រកាស​ខ្លួន ក្រោក​បះបោរ​ប្រឆាំង​លោក Maduro៕

អត្ថបទ៖ ៣០ដេលី

អត្ថបទថ្មី