ថ្ងៃនេះកម្ពុជាមានពីរនាក់ ប្រកួតតេក្វាន់ដូជើងឯកពិភពលោកនៅកូរ៉េ
- 2017-06-28 23:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះកម្ពុជាមានពីរនាក់ ប្រកួតតេក្វាន់ដូជើងឯកពិភពលោកនៅកូរ៉េ
ចន្លោះមិនឃើញ
ថ្ងៃនេះកីឡាករ ឈុន សុខឡុង នឹងធ្វើការប្រកួតជម្រុះជាមួយកីឡាករ Tan Jason របស់សិង្ហបុរី ខណៈកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក Tubbs Casandre Nicole នឹងត្រូវជួបកីឡាការិនីមកពីប្រទេសប្រេស៊ីល Aroujo Rafaela ក្នុងកម្មវិធីជើងឯកពិភពលោកនៅប្រទេសកូរ៉េ។
កីឡាករ ឈុន សុខឡុង ប្រសិនបើឈ្នះកីឡាករសិង្ហបុរី នឹងត្រូវទៅជួបកីឡាករ Brecic Lovre របស់ប្រទេសក្រូអាតនៅវគ្គ ៣២នាក់។ ចំណែកកីឡាការិនីកូនកាត់អាមេរិក Tubbs Casandre Nicole ប៉ះកីឡាការិនីប្រេស៊ីល Aroujo Rafaela នៅវគ្គ៣២នាក់ចុងក្រោយ។
កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៥រូបទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើ ប៉ុន្តែកីឡាករ-កីឡាការិនី ៣រូបផ្សេងទៀតបានធ្លាក់អស់ហើយ។ ព្រឹត្តិការណ៍ដ៏ធំនេះមានប្រទេសចូលរួមរហូតដល់ទៅ ១៨៣ និងមានចំនួនកីឡាករសរុបជាង ១៦០០នាក់៕
កីឡាករ-កីឡាការិនីកម្ពុជាទាំង ៥នាក់ដែលបានទៅចូលរួម៖