សណ្ឋាគារខ្មោច​នៅលើកោះបាលី ឃើញ​ហើយ​គួរឲ្យសោកស្ដាយ

  • 2017-06-30 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ជនជាតិ​បារាំង​លោក Romain Veillon ​បាន​ធ្វើ​ដំណើរ​ស្ទើរ​ជុំវិញ​ពិភព​លោក​ ដើម្បី​​ផ្ដិត​យក​ទីកន្លែង​ដែល​គេ​បោះបង់​ចោល​ដោយ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ខ្មោច​នៅ​ប្រទេស​ណាមីប៊ី ​ក្នុង​ទ្វីប​អាហ្វ្រិក រហូត​ដល់​ប្រទេស​ប៊ុលហ្គារី។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​លោក​បាន​ទៅ​ដល់​សណ្ឋាគារ​ដែល​គេ​បោះ​បង់​ចោល ឬ​លោក​ហៅ​ថា​សណ្ឋាគារ​ខ្មោច​​នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ​និង​បាន​​ផ្ដិត​យក​ទិដ្ឋភាព​​ដ៏​ស្រស់​ស្អាត តែ​មើល​ទៅ​គួរ​ឲ្យ​សោក​ស្ដាយ ព្រោះ​តែ​គ្មាន​សកម្មភាព​អភិវឌ្ឍ​ណា​មួយ​ឡើយ​។

សណ្ឋាគារ​មិន​​ស្គាល់​ឈ្មោះ​នេះ​ស្ថិត​នៅ​​លើ​កូន​ភ្នំ​នៃ​កោះ​បាលី ​ក្បែរ​ភូមិ Bedugul ​ចម្ងាយ​ប្រមាណ​ ៤៨​គីឡូម៉ែត្រ​ពី​ក្រុង Denpasar។ ​លោក Veillon ​ពន្យល់​ថា ​សណ្ឋាគារ​ជា​គម្រោង​អភិវឌ្ឍ​របស់​លោក Tommy Suharto ជា​កូន​ប្រុស​ពៅ​​របស់​​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទី​ ២​លោក Suharto។

កូន​ប្រុស​រូប​នេះ​បោះ​បង់​ចោល​គម្រោង​វិនិយោគ បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ ​ដោយ​ចោទ​ថា ​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​ចៅ​ក្រម​ម្នាក់។ តាម​ប្រភព​ចៅ​ក្រម​រូប​នេះ​បាន​ធ្វើ​ឲ្យ​លោក​ជាប់​ទោស​ករណី​ពុក​រលួយ​ក្នុង​ឆ្នាំ ២០០០។ សណ្ឋាគារ​នេះ​ត្រូវ​គេ​ទុក​ចោល​ជាង ១៥​ឆ្នាំ​ហើយ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី