មហា​ចោរ​នៅ​ទល់ដែន (ភាគ​ទី​៧) ស្ដេច​ខ្ញាល់

  • 2017-06-29 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​ថ្ងៃ​ដែល​មាន​ការ​វិវាទ​រវាង​មានន្ទ​ និង កាមា​នេះ​ ព្រះ​កម្ពុត​ជា​បិតា​ពុំ​បាន​ទៅ​ណា​ទេ​។ នៅ​ក្នុង​ដំណាក់​ គេ​ឮ​សូរ​ដូរ្យតន្ត្រី​រងំ​។ យូរ​ៗ​ចម្រៀង​កញ្ញា​ម្នាក់​លាន់​ឮ​ឡើង​គ្រលួច រួច​គឺ​សូរ​មាត់​អ្នក​សើច​ហ៊ោ​កញ្ជ្រៀវ​សប្បាយ​។ ព្រះ​កម្ពុត​លង់​ក្នុង​សេចក្ដី​សប្បាយ​នេះ​ឯង។ អង្គុយ​​លើ​កៅអី​ដាំ​ត្បូង​ទ្រង់​សម្លៀក​បំពាក់​មួយ​ដ៏​ល្អ​ឆើត​ឆាយ​ ព្រះ​កម្ពុត​ទះ​ដៃ​សើច​ក្អាកក្អាយ​ពី​មុខ​ស្រី​ដែល​រេរាំ​យ៉ាង​ស្រស់​អស់​ពី​ចិត្ត។ ក្នុង​នោះ​ ទាហាន​ម្នាក់​ចូល​មក​ព្រះ​កម្ពុត​រា​ដៃ​ឱ្យ​ពួក​របាំ​ឈប់​។ របាំ​ក៏​ឈប់​ស្ងាត់​សូន្យ។ អ្នក​រាំ​ក៏​លប​ៗ ចូល​ទៅ​គៀន​។ ព្រះ​កម្ពុត​អោន​សួរ​ទៅ​ទាហាន​ដែល​ឈរ​ត្រង់​ខ្លួន​នៅ​ពី​មុខ​លោក​ថា៖

-មាន​ការ​អ្វី ?

-ព្រះ​បាទ​ម្ចាស់ កាមា​ត្រូវ​របួស​ជា​ទម្ងន់!

ព្រះ​កម្ពុត​ឮ​ចម្លើយ​យ៉ាង​នោះ បើក​ភ្នែក​ធំៗ ញេញ​ធ្មេញ​សួរ​ត​ទៅ​ទៀត​ថា៖

-រឿង​អី វា​នៅ​ឯ​ណា ?

-ព្រះ​បាទ​ម្ចាស់​នៅ​ខាង​មុខ មាន​រឿង​ជាមួយ​មានន្ទ។

-យី ! ឯ​ណា ជូន​អញ​ទៅ!

ព្រះ​កម្ពុត​ក៏​ដើរ​ចេញ​ពី​កៅអី​កិត្តិយស​ ដោយ​មាន​ទាហាន​អម​ទាំង​សង​ខាង​ចេញ​ទៅ​ផង​។ អ្នក​ភ្លេង​ អ្នក​រាំ​ទាំង​ប៉ុន្មាន​ឆ្ងល់​នឹង​រឿង​នេះ​ក្រៃ​ពេក​ តែ​ពុំ​មាន​អ្នក​ណា​មួយ​ហ៊ាន​មាត់​ក​អ្វី​ឡើយ។ លុះ​ដើរ​ទៅ​ដល់ ឃើញ​ជាក់​ជា​កាមា​មែន​ហើយ​ ព្រះ​កម្ពុត​មាន​ទឹក​មុខ​ឡើង​ក្រហម​ លោក​បញ្ជា​ដូច​ត​ទៅ៖

-យក​វា​ទៅ​ថែរក្សា​ទៅ ! ទៅ​ឆាប់ ៗ!

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ វីរៈ