ពិត​អត់​?​ តារា​ចម្រៀង​ហង្ស​មាស​៥​គូ​នេះ​កំពុង​​បង្កាត់​​ភ្លើង​ស្នេហ៍​​ជាមួយ​គ្នា​

  • 2017-06-30 23:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ហង្ស​មាស​ប្រុស​ស្រី​ចំនួន​៥​ គូ​ដែល​ទស្សនិកជន​កំពុង​តែ​សង្ស័យ​ថា​ពួក​គេ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​នោះ​តើ​មាន​អ្នក​ណា​ខ្លះ​?

ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​​តារា​ចម្រៀង​ហង្ស​មាស​ប្រុស​ស្រី​ទាំង​៥ គូ​ដែល​​ទស្សនិកជន​កំពុង​តែ​សង្ស័យ​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​នោះ​រួម​មាន៖​

១/ ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ​កន្លង​មក​ធ្លាប់​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ ចុះ​ផ្សាយ​ថា​ពួក​គេ​ទាំង​ពី​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​។ ជុំ​វិញ​ទំនាក់​ទំនង​នេះ​សាមី​ខ្លួន​ទាំង​ពីរ​មិន​ដែល​ចេញ​មុខ​បក​ស្រាយ​ទេ​នោះ​ទេ​ រហូត​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​នៅ​តែ​ស្រពិចស្រពិល​​អំពី​ទំនាក់​ទំនង​ពួក​គេ​ទាំង​ពីរ​​មក​ដល់​​ពេល​​នេះ​។

២/ ចំណែក​ឯ​ ពេជ្រ សោភា ​វិញ​ធ្លាប់​ប្រកាស​ក្ដែងៗ​ប្រាប់​​មហា​ជន​ថា​ស្នេហា​រវាង​នាង និង ឈឹម សក្កដា ​គឺ​ជា​ស្នេហា​ពិត​មិន​មែន​បង្កើត​ឡើង​ ដើម្បី​បំភាន់​ភ្នែក​មហា​ជន​ទាញ​យក​ប្រជាប្រិយ​ភាព​នោះ​ទេ​។ ហើយ​ពេល​នេះ​នាង​ និង​តារា​សម្ដែង​រូប​នេះ​កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​ឈាន​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​។

៣/ ដោយ​សារ​តែ​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​គ្នា​ និង​បង្ហាញ​ភាព​ស្និត​ស្នាល​​លើស​ពី​មិត្តភ័ក្ដិ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​​​គិត​ថា​ ពេទ បូព្រឹក្ស និង​ G-Devith ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​។ ជុំ​វិញ​ការ​លើក​ឡើង​នេះ​សាមី​ខ្លួន​ទាំង​ពីរ​បាន​ច្រាន​ចោល​ ថា​ទំនាក់​ទំនង​ពួក​គេ​គ្មាន​អ្វី​លើស​ពី​មិត្តភ័ក្ដិ​ឡើយ​។

៤/ ត្រឡប់​មក​ វីឌី ណែត វិញ​បន្ទាប់​ពី​ផលិត​កម្ម​រស្មី​ហង្ស​មាស​​បាន​ឲ្យ​នាង​ ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​ នី រតនា រួចមក​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ​​ចង់​ឲ្យ​ពួក​គេ​​មាន​បទ​ចម្រៀង​ថ្មីៗ​​ច្រៀង​រួម​គ្នា​ទៀត​​ ព្រម​ទាំង​ចង់​​ឃើញ​ពួក​គេ​ទាំង​ពីរ​​ក្លាយ​ជា​គូស្នេហ៍​ទៀត​ផង​។ ទាក់​ទង​រឿង​រ៉ាវ​នេះ​​អ្នក​ទាំង​ពីរ​បាន​បក​ស្រាយ​ថា​ពេល​នេះ​ត្រឹម​តែ​ជា​មិត្ត​តែ​ប៉ុណ្ណោះ​ ​ទៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​ណា​នោះ​អត់​ទាន់​ដឹង​​ទេ​អាស្រ័យ​លើ​និស្ស័យ​។

៥/ ក្រោយ​ពី​ថត​រឿង​​ថ្មី​ឲ្យ​ទូរទស្សន៍​ហង្ស​មាស​កាល​ពី​ពេល​ថ្មី​នេះ​ ស្រាប់​តែ​លេច​ឮ​ដំណឹង​ ថា រ៉េត ស៊ូហ្សាណា និង Step កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ ព្រោះ​កន្លង​មក​ពួក​គេ​ទាំង​ពីរ​តែង​បង្ហោះ​រូប​ថត​ផ្អែម​ល្ហែម​នៅ​លើ​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​។ ចំពោះ​ទំនាក់​ទំនង​នេះ​ដែរ​សាមី​ខ្លួន​ទាំង​ពីរ​ មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​៕​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន