FIFA​ ផ្តល់​ឱកាស​ដល់​អ្នក​គាំទ្រ​កម្ពុជា​​២នាក់​​ទៅ​ទស្សនា​​ World​ Cup​ 2018​

  • 2017-07-01 23:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​២​នាក់​នឹង​​ទទួល​បាន​សំណាង​ទៅ​មើល​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ ( FIFA World Cup 2018)​ នៅ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​​ការ​ផ្សាយ​លើ​ផេក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ។ ​​អ្នក​រង្វាន់​ផ្សង​សំណាង​ទាំង​ពីរ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​​ទាំង​ការ​ស្នាក់​នៅ​ ការ​ធ្វើ​ដំណើរ​ សំបុត្រ​យន្តហោះ​ និង​សំបុត្រ​ចូល​មើល​ការ​ប្រកួត​បើក​ឆាក​ដំបូង​នៃ​ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​៤​ឆ្នាំ​ម្តង​នេះ។

** ដើម្បី​​ចូល​រួម​ផ្សង​សំណាង​ សូម​ចុច Link ខាង​ក្រោម​**

FIFA World Cup

អត្ថបទ៖ ជាន ចាន់រ៉ា