Volkswagen ចាប់ដៃ Nvidia សហការ​លើ​គម្រោង​បច្ចេកវិទ្យា AI

  • 2017-07-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់ Volkswagen បាន​ថ្លែង​ថា ពួក​គេ​នឹង​ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​អាមេរិក​ Nvidia លើ​គម្រោង​បច្ចេកវិទ្យា​ AI ងាយ​ស្រួល​ដល់​មនុស្ស​ធ្វើការ​ជាមួយ​មនុស្សយន្ត។

ប្រធាន​ផ្នែក​គ្រប់គ្រង​ព័ត៌មាន​របស់​ Volkswagen លោក Martin Hofmann បាន​ថ្លែង​ប្រាប់ បច្ចេកវិទ្យា​ AI គឺ​ជា​គន្លឹះ​នៃ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​​ Volkswagen Group នា​ពេល​អនាគត។ ពួក​យើង​ចង់​អភិវឌ្ឍ​និង​ពង្រាយ​ចេញ​នូវ​បច្ចេកវិទ្យា​ទំនើប​ AI ដោយ​ខ្លួន​យើង​ផ្ទាល់ ហេតុ​នេះ​ហើយ​ការ​សហការ​ជាមួយ Nvidia ជា​ជំហាន​ដ៏​ល្អ​សម្រាប់​គោលដៅ​មួយ​នេះ។

កាល​ពី​ពេល​​កន្លង​ទៅ​ Nvidia ក៏​ធ្លាប់​បាន​ចេញ​ប្រកាស​ពី​ផែនការ​ចាប់​ដៃ​គ្នា​ជាមួយ​ Volvo Cars និង​ក្រុមហ៊ុន​ប្រទេស​ស៊ុយអែត​ Autoliv លើ​គម្រោង​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ ត្រៀម​វាយលុក​ទីផ្សារ​នា​ឆ្នាំ ២០២១ ផង​ដែរ។

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម