អ្នក​​កីឡា​ល្បី​ៗលើ​ពិភពលោក​ ហួស​ចិត្ត​នឹង​ចៅក្រម​​​ដាក់​ពិន្ទុ​ឲ្យ Pacquiao ចាញ់

  • 2017-07-03 02:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ភ្ញាក់ផ្អើល​និង​ការ​ខកចិត្ត​លើ​បណ្ដាញ​សង្គម​បាន​ផ្ទុះ​ឡើង​ខ្លាំង​កាល​ពី​ម្សិលមិញ ចំពោះ​ចៅក្រម​ទាំង​៣​​បាន​សម្រេច​ឲ្យ​កីឡាករ​អូស្ត្រាលី​ Jeff Horn ឈ្នះ​ជា​ឯកច្ឆន្ទ​លើ​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao  ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់ WBO world welterweight។

អត្តពលិក​ជុំវិញ​ពិភពលោក​ល្បី​ៗ​ជា​ច្រើន​មក​ពី​ប្រភេទ​កីឡា​ផ្សេង​ៗ​គ្នា​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​លើ​​ការ​ដាក់​ពិន្ទុ​របស់​ចៅក្រម​​​​ទាំង​៣ ក្នុង​នោះ​លោក Waleska Roldan បាន​ឲ្យ​ ១១៧-១១១, Chris Flores និង Ramon Cerdan ឲ្យ ១១៥-១១៣​ដូច​គ្នា។

ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​អារម្មណ៍​អវិជ្ជមាន​ អតីត​តារា​បាល់បោះ​របស់​អាមេរិក Kobe Bryant បាន​បង្ហោះ​ GIF មួយ​លើ​បណ្ដាញ​ Twitter នៃ​រូប​បុរស​​ម្នាក់​ធ្វើ​មុខ​ឆ្ងល់ ក្នុង​ន័យ​ហួស​ចិត្ត។ ឯ​កីឡាករ​បាល់បោះ​ម្នាក់​ទៀត Chauncey Billups បាន​សរសេរ​ថា៖ "ប្រដាល់​គឺ​ពិត​ជា​អស់​សំណើច!!! Pac ត្រូវ​បាន​គេ​បន្លំ​ម្ដង​ទៀត​ហើយ...នេះ​ជា​ហេតុផល MMA ចាប់​ផ្ដើម​ខ្លាំង​វិញ​ម្ដង។ ចំណែក​កីឡាករ​បាល់ឱប​ Jeremy Hil បាន​រាយរាប់​ថា៖ "ឆ្កួត​មែន ច្បាស់​ថា Manny ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ"៕ ​

ចុចអាន៖

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ