តាម​ពិត​ម៉ូតូ ​Classic មាន​ច្រើន​ប្រភេទ​មិន​តែ Cafe Racer ទេ....

  • 2017-07-03 07:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​បាន​ហៅ​ម៉ូតូ​ប្រភេទ Classic ដែល​មាន​ការ​រចនា​រូបរាង​ប្លែកៗ​ជា​ម៉ូតូ Cafe។ ម៉ូតូ​ Cafeគ្រាន់​តែ​ជា​ឈ្មោះ​មួយ​នៃ​ប្រភេទ​ម៉ូតូ​ Classic ​​​ជាច្រើន​ទៀត។

ដើម្បី​ច្បាស់ Sabay ណែនាំ​ប្រវត្តិ​និង​រូបរាង​ត្រួស​ៗពី​ប្រភេទ​ម៉ូតូ​នេះ។

Cafe Racer

បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ឆ្នាំ​ ១៩៦០ និង​ជា​ប្រភេទ​ម៉ូតូ​មាន​កែប​​ជិះ​បាន​តែ​ម្នាក់​ប្រើប្រាស់​សំបក​រលោងនិង​ដៃ​ស្មើ​និង​កែប​ម៉ូតូ​​​។

​Scrambler

បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ឆ្នាំ​ ១៩២០​ និង​ជា​ប្រភេទ​ម៉ូតូ​OFF Road​រាង​របស់​Scrambler មិន​ខុស​ពី​Cafe Racer ប៉ុន្មាន​ទេ​ខុស​ដៃ​រាង​ខ្ពស់​បន្តិច​និង​សំបក​មាន​ក្រឡា​ជាង​​។

Tracker

បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ឆ្នាំ ១៩២០​ និង​ជា​មាន​រូប​រាង​ស្រដៀង​ទៅ​និង​Scrambler ដែរ​ប៉ុន្តែ​វា​ប្រើប្រាស់​សំបក​កង់​ខុស​ពី Scrambler​។

Brat

បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ឆ្នាំ​ ១៩៦០ ដូច​និង​ Cafe Racer ដែរ​ប៉ុន្តែ​មាន​ការ​ខុស​ប្លែក​គ្នា​ត្រង់​ថា​វា​ប្រើ​កែប​អង្គុយ​បាន​ ២ នាក់​និង​ដៃ​ស្មើ​កែប​ដូច​គ្នា។

​Bobber

បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ឆ្នាំ​ ១៩៣០​ វា​ជា​ប្រភេទ​ម៉ូតូ​ដែរ​ប្រើប្រាស់​ដៃ​ខ្ពស់​ល្មម​និង​មាន​សំឡេង​លឺ​ខ្លាំង​និង​មាន​សំបក​កង់​ប្រភេទ​​ធំៗ​ដូច​Cafe Racer​ ដែរ។

Chopper

បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ឆ្នាំ​ ១៩៥០ ​រូប​រាង​ស្រដៀង​Bobber ដែរ​ប៉ុន្តែ​វា​មាន​ដៃ​ខ្ពស់​ជាង​ Bobber និង​មាន​​សំឡេង​លឺ​ខ្លាំង​ដូច​គ្នា​និង​ភាគ​ច្រើន​ពុំ​សូវ​ឃើញ​នៅ​ប្រទេស​កម្ពុជា​ឡើយ​

អត្ថបទ៖វណ្ណៈ

អត្ថបទពេញនិយម