តាមពិត Galaxy Note FE ផលិត​ចេញ​ពី​គ្រឿង​បន្លាស់ Note 7

  • 2017-07-03 11:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹង​បញ្ចេញ​លក់ Galaxy Note FE នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងនៅថ្ងៃ​នាសុក្រ សប្ដាហ៍​នេះ​​ក្នុង​តម្លៃ ៦៩៩ ០០០ វ៉ុន (ប្រមាណ ៦០០ ដុល្លារ)។

Samsung បាន​ផលិត​ Note FE នេះដោយ​ប្រើ​ថ្ម​ថ្មី​ដែល​មាន​សុវត្ថិភាព​ខ្ពស់ជាទីបំផុត ហើយ FE នេះដែរ​ផលិត​ឡើង​ដោយ​​​គេបានយក​គ្រឿង​បន្លាស់​មួយចំនួនដែលប្រើ​សម្រាប់​ផលិត Note 7 មក​ប្រើ​ឡើង​វិញ ដោយផលិតត្រឹម ៤០០ ០០០ គ្រឿងប៉ុណ្ណោះ។ ការ​រចនា​រូបរាង Note FE មិនខុសពី Note 7 ឡើយប៉ុន្តែមាន​ទំហំ​ថ្ម​ត្រឹម ៣២០០ mAh តូចជាងពីមុនមាន ៣៥០០ mAh។

Note FE នេះដែរក៏ឃើញ​មាន​ប្រអប់ដែល​រចនា​ថ្មី​អមជាមួយពាក្យ Galaxy Note Fan Edition រួម​ទាំង​​មាន​ជារូប​បេះដូង​ផង​ដែរ​។ ចំពោះ​ជម្រើស​ពណ៌​ដែល​បង្ហាញ​មាន​ ៤ គឺពណ៌​ខ្មៅ, ពណ៌​មាស, ពណ៌​ទឹក​សមុទ្រ និង ពណ៌​ប្រាក់។ គេរំពឹងថា Samsung អាចនឹងប្រកាសចេញពីកាលបរិច្ឆេទ និង ចំនួនលក់ Note FE នៅ​ទីផ្សារក្រៅប្រទេសនាពេលបន្ទាប់៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី