គ្រូទាយល្បីឈ្មោះថា iPhone 8 នឹងមានចំណុចពិសេសទាំង ១០ នេះ
- 2017-07-03 13:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូទាយល្បីឈ្មោះថា iPhone 8 នឹងមានចំណុចពិសេសទាំង ១០ នេះ
ចន្លោះមិនឃើញ
លោក Ming Chi Kuo អ្នកវិភាគប្រចាំក្រុមហ៊ុន KGI Securities ដែលកន្លងមកធ្លាប់តែប៉ាន់ស្មានស្ទើរត្រូវ ១០០% ពីចំណុចពិសេសៗលើ iPhone ជំនាន់ថ្មី បានបង្ហាញពីចំណុចពិសេសដែលអាចនឹងឃើញមានលើ iPhone 8 នាឆ្នាំនេះ។
១. iPhone ស៊េរីថ្មីនឹងមានដល់ទៅ ៣ ម៉ូដែល រួមមានម៉ូដែលរចនារូបរាងថ្មីប្រើអេក្រង់ OLED (iPhone 8) និង iPhone ពីរទៀតប្រើអេក្រង់ LCD ដែលជាការអាប់ដេតចេញពី iPhone 7 និង iPhone 7 Plus។
២. iPhone 8 នឹងមានការរចនាផ្ទៃអេក្រង់ធំ ដែលមានស៊ុមអេក្រង់ជុំវិញស្ដើងបំផុត។
៣. iPhone 8 នឹងមានប៊ូតុង Home សិប្បនិម្មិតថ្មី ប៉ុន្តែប៊ូតុងនេះមិនអាចប្រើដើម្បីស្កេនក្រយៅដៃបានឡើយ ហើយមានការលលកឡើងថា iPhone ម៉ូដែលនេះអាចនឹងមិនមានទ្រនាប់ស្កេនក្រយៅដៃនោះទេ។ ក្នុងរបាយការណ៍របស់លោក Kuo បានបញ្ជាក់ថា ៖ "យើងប៉ាន់ស្មានថា iPhone 8 នឹងមិនមានទ្រនាប់ស្កេនក្រយៅដៃឡើយ: ទីមួយ ការរចនាផ្ទៃអេក្រង់ដែលមានស៊ុមស្ដើងមិនអាចដំណើរការជាមួយទ្រនាប់ស្កេនក្រយៅដៃនាពេលបច្ចុប្បន្នឡើយ ទីពីរ ដំណោះស្រាយបង្កប់ទ្រនាប់ស្កេនក្រយៅដៃនៅក្រោមផ្ទៃអេក្រង់នៅតែជួបបញ្ហាបច្ចេកទេស រួមមានទាមទារឲ្យមានការរចនាចំណុច Pixel លើអេក្រង់ដែលស្មុគស្មាញជាងមុន, ការបរាជ័យការស្កេនឆ្លងកាត់អេក្រង់ OLED ត្បិតថាវាមានកម្រាស់ស្ដើងជាង LCD មែន និងភាពខ្វះខាតនៃដំណើរការស្កេនដោយសារផ្ទាំង Module ត្រួតគ្នាច្រើន។ ស្របពេលដែល iPhone 8 មិនអាចបំពាក់ទ្រនាប់ស្កេនក្រយៅដៃក្រោមអេក្រង់បាន ពេលនេះយើងនៅមិនទាន់រំពឹងទេថាការផលិតទ្រង់ទ្រាយអាចនឹងត្រូវពន្យារពេលម្ដងទៀតនោះទេ"។
៤. iPhone 8 នឹងមានបំពាក់បច្ចេកវិទ្យា 3D Sensing សម្រាប់ចំណាំផ្ទៃមុខមនុស្ស និងថត Selfie បានកាន់តែស្អាត។
៥. iPhone 8 និង iPhone 7s Plus នឹងបំពាក់ RAM ទំហំ 3 GB ចំណែក iPhone 7 នឹងមាន RAM ទំហំ 2 GB និងមានកាមេរ៉ាតែមួយគ្រាប់ដដែល។
៦. ទាំង ៣ ម៉ូដែលនឹងមានជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64 GB និង 256 GB។
៧. ទាំង ៣ ម៉ូដែលនឹងមាននូវរន្ធ Lightning ហើយនឹងមានក្បាលសាកដែលប្រើ USB Type-C។
៨. iPhone 8 នឹងមានជម្រើសពណ៌តិចតួចបំផុត ដើម្បីធ្វើឲ្យវាកាន់តែទាក់ទាញ។
៩. iPhone ទាំងបីទំនងជាប្រកាសចេញនៅខែកញ្ញា ប៉ុន្តែ iPhone 8 អាចនឹងចេញលក់ក្រោយគេ ហើយនឹងមានលក់ក្នុងចំនួនកំណត់ទៀតផង។
១០. iPhone ស៊េរីថ្មីប្រមាណ ៨០ ទៅ ៨៥ លានគ្រឿងអាចនឹងត្រូវលក់ចេញនៅត្រីមាសឆ្នាំ ២០១៧ ដោយ iPhone 8 អាចនឹងលក់បានពាក់កណ្ដាលនៃតួលេខនេះ៕