Terry ប្រាប់​មូលហេតុ​ដ៏​គួរ​ឲ្យ​គោរព​ ក្រោយ​សម្រេច​ចិត្ត​លេង​ឲ្យ Aston

  • 2017-07-04 01:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Villa ​បាន​ប្រកាស​ពី​ព័ត៌មាន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ John Terry។

John Terry

ខ្សែ​ការពារ​ចាស់​វស្សា​ផុត​កុងត្រា​ជាមួយ​ Chelsea កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ហើយ​បាន​ចុះ​កិច្ច​សន្យា​១​ឆ្នាំ​លេង​ជាមួយ​ Aston Villa នៃ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​​។ ការ​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ទីនោះ​ត្រូវ​អតីត​ប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស​​ អះអាង​ថា​ ដោយ​សារ​មិន​ចង់​លេង​ឲ្យ​ក្លឹប​ណា​ដែល​ប៉ះ​នឹង​ Chelsea បើ​ទោះ​ជា​មាន​ក្លឹប​នៅ​ Premier League ​មួយ​ចំនួន​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​។

កីឡាករ​វ័យ​៣៦​ឆ្នាំ​លេង​បាន​៧៨​ប្រកួត​ឲ្យ​អង់គ្លេស​ និង​ប្រមាណ​៧១៧​ប្រកួត​ឲ្យ​តោ​ខៀវ​ Chelsea ហើយ​​ឈ្នះ​ Premier League ៥​ដង, Champoins League ១​ដង​ និង​ពាន​ជា​ច្រើន​ទៀត។ Terry ធ្លាប់​លេង​ឲ្យ​ក្លឹប​តែ​២​ប៉ុណ្ណោះ​ក្នុង​អាជីព​ក្នុង​នោះ​គឺ​ចំណាយ​ពេល​ភាគ​ច្រើន​ជាមួយ Chelsea និង​ធ្លាប់​ខ្ចី​ជើង​ទៅ​ Nottingham Forest មួយ​រយៈ​ខ្លី។

និយាយ​ពី​ Aston Villa វិញ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៣​ឯណោះ​នៅ​ក្របខ័ណ្ឌ​ Championship រដូវ​កាល​មុន​ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់ Steve Bruce លោក​ប្ដេជ្ញា​ថា​នឹង​នាំ​ក្រុម​នេះ​ឡើង​ទៅ​ Premier League វិញ​រដូវ​កាល​ក្រោយ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី