ជក់ចិត្តបរទេស១ក្រុម លេងភ្លេងច្រៀងបទ "ឱស្វាយចន្ទី" ពីរោះកប់ហ្មង (វីដេអូ)
- 2017-07-04 02:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជក់ចិត្តបរទេស១ក្រុម លេងភ្លេងច្រៀងបទ "ឱស្វាយចន្ទី" ពីរោះកប់ហ្មង (វីដេអូ)
ចន្លោះមិនឃើញ
ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែលបរទេសមួយក្រុម និងនារីខ្មែររួមគ្នាច្រៀងបទចម្រៀងខ្មែរមួយមានមានចំណងជើងថា"ឱស្វាយចន្ទី" អបជាមួយការប្រគំតន្ត្រីចម្រុះ បានធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែពីរោះ។ នេះបើយោងតាមទំព័រហ្វេសប៊ុក១ ឈ្មោះ Mr Ploy ។
ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា បរទេស និងនារីខ្មែរមួយក្រុមហ្នឹងច្រៀងអំឡុងពេលដែលពួកគេទៅរៀងភាសាជប៉ុន។ "រៀនភាសាជប៉ុនទេ តែទេពកោសល្យច្រៀង ពិតជាមិនធម្មតា "ឱស្វាយចន្ទី អមជាមួយការប្រគំតន្ត្រីចម្រុះ"។
ក្រោយពីឃើញបរទេស និងខ្មែរច្រៀងបទ "ឱស្វាយចន្ទី" រួមគ្នារួចមកបានធ្វើឲ្យអ្នកនិយមលេង និង ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាង ព្រមទាំងបានលើកសរសើរថា "បទេសគេឲ្យតម្លៃណាស់បទខ្មែរ ពីដើមព្រោះវាពីរោះ លន្លង់លន្លោចព្រោះវាមានអត្ថន័យជ្រៅណាស់ សូមសរសើរ"។
ទស្សនាបទេសមួយក្រុម និងនារីខ្មែរច្រៀងបទ "ឱស្វាយចន្ទី" ខាងក្រោមនេះទាំងអស់គ្នា៖