អវកាសយានិក NASA ប្រើ Facebook Live សន្ទនា​គ្នា​ក្នុង​លំហអវកាស

  • 2017-07-04 06:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Garth Brooks បាន​ក្លាយ​ជា​តារា​ដំបូង​បង្អស់​ ដែល​ប្រើប្រាស់ Facebook Live ធ្វើ​ការ​សន្ទនា​ជាមួយ​អវកាសយានិក​របស់​ក្រុមហ៊ុន NASA នៅ​ក្នុង​លំហ​អវកាស។

ម្ចាស់​បទ The River បាន​សន្ទនា​ជាមួយ​មិត្តភ័ក្ដិ​របស់​លោក រួម​មាន Jack Fischer និង Dr. Peggy Whitson ។ ក្នុង​ការ​សន្ទនា​ពួក​គេ​បាន​ពិភាក្សា​អំពី​មុខ​ម្ហូប​ដែល​គេ​ចូលចិត្ត​នៅ​លើ​យានអវកាស ខណៈ​ភរិយា​របស់​លោក Fischer អ្នកស្រី Yearwood បាន​សន្យា​នឹង​ចម្អិន​ម្ហូប​ទាំង​នោះ ក្រោយ​ពេល​ដែល​ប្តី​បាន​ចុះចត​មក​ដល់​ភព​ផែនដី​វិញ។

បញ្ជាក់​ថា Fischer គឺ​ជា​លើក​ដំបូង​សម្រាប់​លោក ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លើ​លំហ​អវកាស នា​ថ្ងៃ​ទី ២០ មេសា ឆ្នាំ ២០១៧ កន្លង​ទៅ ក្នុង​មជ្ឈមណ្ឌល​អវកាស​​ Baikonur Cosmodrome ប្រទេស​កាហ្សាក់ស្ថាន ដោយឡែក​សម្រាប់ Whitson ក៏​ទើប​តែ​បាន​បំបែក​ប្រវត្តិសាស្ត្រ​របស់​លោក​ផ្ទាល់ ដែល​ចំណាយ​ពេល​យូរ​បំផុត នៅ​លើ​គន្លង​អវកាស​មួយ​នោះ៕

ប្រភព:​​​​

ប្រភព៖ Foxnews   ប្រែសម្រួល៖ កៅ រក្សា