​ទិញ​ម៉ាស៊ីន​ថ្មី​ស៊ី​ថ្លៃ Build កុំព្យូទ័រ​អស់​តិច​អាច​សឺរ៉េ​គ្រឿង​ក្នុង​ម៉ា​ពេញ​ចិត្ត

  • 2017-07-04 07:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិញ​កុំព្យូទ័រ​បក​ពី​កេស​មាន​តម្លៃ​ថ្លៃ ហើយ​ពេល​ខ្លះ​ Spec ​ខាង​ក្នុង​មិន​សូវ​ពេញ​ចិត្ត​ទៀត។ ប៉ុន្តែ​អ្នក​មាន​ថវិកា​តិច​ដែល​ត្រូវ​ការ​កុំព្យូទ័រ​អាច​ឲ្យ​គេ Build ម៉ាស៊ីន​ហើយ​រើស​គ្រឿង​ក្នុង​បាន​ម៉ា​ពេញ​ចិត្ត ហើយ​តម្លៃ​អាច​ចរចា​គ្នា​បាន។

លោក ហុង ដែល​បើក​សេវា Build ម៉ាស៊ីន​នៅ​ហាង God of Pc Game ​បាន​ឲ្យ​ដឹង​ថា​ ហាង​លោក​មាន​ទទួល​ការ​ Build​ ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ចាប់​ពី​ ២៤៩ ដុល្លារ​ឡើង​ទៅ។

ការ Build អតិថិជន​អាច​រើស Spec ខាង​ក្នុង​តាម​តម្រូវការ​ដែល​តម្លៃ​អាច​ចរចា​គ្នា​បាន។

លោក​ថា ម៉ាស៊ីន​ដែល Build ជួយ​សម្រួល​ដល់​អ្នក​ខ្វះខាត​ថវិកា ដែល​ត្រូវ​ការ​ម៉ាស៊ីន​ដែល​សមស្រប​និង​មាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​យក​ទៅ​បំពេញ​ការងារ​ផ្សេងៗ។ ​​​

អត្ថបទ៖វណ្ណៈ

អត្ថបទថ្មី