ចង់​ចេះ​កាត់​វីដេអូ​តាម​ស្មាតហ្វូន ងាយៗ សាក​កម្មវិធី​នេះ​បាន

  • 2017-07-05 04:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​កាត់​ត​វីដេអូ​លើ​ស្មាតហ្វូន Flipagram ដែល​ជា​កម្មវិធី​ថ្មី​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​កាត់​វីដេអូ​ខ្លីៗ​សម្រាប់​ផុស​លើ Facebook ឬ​កាត់​វីដេអូ​សម្រាប់​ផុស​រក​លុយ​តាម YouTube ជាដើម។

ថ្ងៃ​នេះ Sabay នឹង​ណែនាំ​កម្មវិធី​កម្មវិធី​កាត់​វីដេអូ​ថ្មី​នេះ

#១) ដំបូង​អ្នក​ទាំង​អស់​គ្នា ចូល​ទៅ​ដោនឡូត​យក​ កម្មវិធី Flipagram នៅ​ទីនេះ រួច​ដំឡើង​លើ iPhone ក៏​បាន Android ក៏​បាន Play Store | iOS

#២) បើក​កម្មវិធី​នេះ រួច Sign-in ជាមួយ Facebook ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​​បង្កើត​គណនី​មួយ​លើ​កម្មវិធី Flipagram នេះ​បាន​ផង​ដែរ។

#៣) ជំហាន​បន្ទាប់ ត្រូវ​ចុច​លើ​សញ្ញា + ចំ​កណ្ដាល ដើម្បី​ទាញ​យក​វីដេអូ​ណា​ចង់​កាត់ ហើយ​អ្នក​ទាំង​អស់​គ្នា អាច​បន្ថែម Speed វីដេអូ ថែម​សំឡេង ឬ​លេង Affect បាន​ដោយ​ងាយ និង​ជាពិសេស​ពេល​បញ្ចប់​វីដេអូ មិន​ជាប់ logo ដូច​កម្មវិធី​ដទៃ​នោះ​ទេ។

បើ​មាន​ចម្ងល់ ឬ​មិន​ទាន់​ត្រង់​ចំណុច​ណា អាច​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​នេះ​បាន៕

អាន​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី