Rooney ត្រូវ Man Utd ដកចេញពីបញ្ជីលេងត្រៀមរដូវកាល ក្រោយយល់ព្រមទៅ Everton
- 2017-07-05 11:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ត្រូវ Man Utd ដកចេញពីបញ្ជីលេងត្រៀមរដូវកាល ក្រោយយល់ព្រមទៅ Everton
ចន្លោះមិនឃើញ
ប្រធានក្រុម Manchester United កីឡាករ Wayne Rooney បានយល់ព្រមទៅចូលរួមជាមួយក្លឹបចាស់ Everton ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ និងត្រូវបានដកចេញពីបញ្ជីប្រកួតលក្ខណៈទេសចរណ៍របស់បិសាចក្រហម។ នេះបើតាម metro។
ដោយសារទម្រង់លេងរបស់កីឡាករវ័យ៣១ឆ្នាំធ្លាក់ខ្លាំង លោក Jose Mourinho ដែលជាអ្នកចាត់ការបានប្រាប់ថា គេអាចរកទ្រនំថ្មីបាន។ Rooney ចាកចេញពី Everton កាលពីឆ្នាំ២០០៤ ប៉ុន្តែក្ដីស្រឡាញ់របស់គេនៅតែមានចំពោះក្លឹប និងត្រូវបានលោក Ronald Koeman ផ្ដល់ឱកាសលេងជម្រើសទី១នៅ Goodison Park។
យោងតាម The Sun កីឡាករជើងចាស់អង់គ្លេសទទួលបានថ្លៃនឿយហត់២៥០ ០០០ផោនក្នុងមួយសប្ដាហ៍ ហើយការផ្ទេរអាចនឹងធ្វើឡើងនៅសប្ដាហ៍នេះ។ ទន្ទឹមគ្នានេះ ក្នុងការប្រកួតមិត្តភាពបែបទេសចរណ៍ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ United ក៏បានដក Rooney ចេញពីបញ្ជីហើយដែរ ខណៈ Mourinho កំពុងរកប្រធានក្រុមថ្មី៕
ចុចអាន៖
ក្ដៅៗ Messi បន្តកុងត្រាថ្មីក្រោយ Barca ផ្ដល់ប្រាក់ឈ្នួល៥សែនផោនក្នុងមួយសប្ដាហ៍
ចេញហើយតម្លៃសំបុត្រចូលមើល Cambodian All Stars ប៉ះ SCG Muangthong