តិចនិក​សម្អាត​ ​Lens​ ​កាមេរ៉ា​ ​គ្រប់​គ្នា​គួរ​​តែ​ដឹង

  • 2017-07-06 02:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​កាមេរ៉ា​ ​ជា​ពិសេស​ពេល​ថត​នៅ​ខាង​ក្រៅ​ច្រើន​ ​គឺ​តែងតែ​គេច​មិន​ផុត​ទេ​នូវ​រឿង​ប្រឡាក់​ឆ្កូត​នៅ​លើ​ ​Lens​ ​ហើយ​វា​តម្រូវ​ឲ្យ​អ្នក​សម្អាត​ជា​បន្ទាប់​ព្រោះ​អាច​ប៉ះពាល់​ដល់​គុណភាព។ ដូច​នេះ​ក្រុម​ការងារ​ ​Sabay​ ​សូម​បង្ហាញ​តិចនិក​លាង​សម្អាត​ ​Lens​ ​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​យ៉ាង​ងាយ​ស្រួល​ ​៖

១. ពេល​ ​Lens​ ​មាន​ស្នាម​ស្រអាប់​ ​ឬ​ជាប់​កម្ទេច​នានា

ពេល​មាន​ស្នាម​ស្រអាប់​ជាប់​នឹង​ ​Lens​ ​អ្នក​មិន​គួរ​ប្រើប្រាស់​ក្រណាត់​ជូត​តែ​ម្ដង​នោះ​ទេ​ ​ព្រោះ​អាច​ធ្វើ​ឲ្យ​ឆ្កូត។ ដូច​នេះ​អ្នក​គួរ​ប្រើប្រាស់​ក្រណាត់​ជូត​ ​ឬ​ប្រើ​ជក់​ដែល​មាន​សរសៃ​ទន់​បោស​ថើៗ​ ​ពី​ចំណុច​កណ្ដាល​នៃ​ ​Lens​ ​ទៅ​កៀន​ ​បន្ទាប់​មក​ផ្កាប់​ ​Lens​ ​ដើម្បី​ឲ្យ​ធូលី​ដី​ជ្រុះ​ចេញ​។​

២. ផ្លុំ​ខ្យល់

អ្នក​មិន​គួរ​ប្រើប្រាស់​កំប៉ុង​បាញ់​ខ្យល់​ ​ឬ​ផ្លុំ​ដោយ​មាត់​នោះ​ទេ​ ​ព្រោះ​អាច​ធ្វើ​ឲ្យ​ស្នាម​ឆ្កូត​កក​ស្ងួត​លើ​ ​Lens។ អ្នក​គួរ​ប្រើប្រាស់​ជក់​ ​ឬ​ច្រាស់​ដែល​មាន​សរសៃ​ទន់​ ​ឬ​អាច​ប្រើ​ឧបករណ៍​ ​Air Buld​ ​សម្រាប់​ផ្លុំ​កម្ទេច​ចេញ​តែ​ម្តង។

៣. ក្រណាត់​ទន់​ ​(ដូច​ជា​ក្រណាត់​សម្រាប់​ជូត​វ៉ែនតា​ ​ឬ​ក្រណាត់​ដែល​មិន​បែក​ព្រុយ)

ក្រោយ​ជម្រុះ​ស្នាម​ធូលី​ដី​ ​អ្នក​គួរ​ប្រើប្រាស់​ក្រណាត់​ទន់​ ​ជូត​ថ្នមៗ​ពី​ចំណុច​កណ្ដាល​ ​Lens​ ​ទៅ​កៀន​ដើម្បី​ប្រាកដ​ថា​ ​Lens​ ​នឹង​ស្អាត​ ​១០០%។

៤. ទឹក​សម្រាប់​សំអាត​ ​(មិនមែន​ទឹក​ធម្មតា​ទេ)

ទឹក​សម្រាប់​សម្អាត​ ​Lens​ ​កាមេរ៉ា​ ​គឺ​ត្រូវ​តែ​ប្រើ​ទឹក​ដូច​សម្រាប់​លាង​កញ្ចក់​វ៉ែនតា​ដែរ​ ​ព្រោះ​ថា​វា​មាន​សារជាតិ​ធ្វើ​ឲ្យ​កញ្ចក់​ភ្លឺ​ច្បាស់​ ​និង​អាច​កាត់​ស្នាម​ឆ្កូត​នានា​បាន​យ៉ាង​រហ័ស​ ​ហើយ​ងាយ​ជូត​ទៀត​ផង។

៥. ទឹក​ធម្មតា

ប្រសិន​ពិបាក​រក​ទឹក​សម្រាប់​លាង​កញ្ចក់​វ៉ែនតា​ ​ប្រិយមិត្ត​ក៏​អាច​ប្រើ​ទឹកសាប​ធម្មតា​មក​លាង​សម្អាត​ដែរ​ ​តែ​ត្រូវ​បន្តក់​សើម​ៗ​ ​រួច​ជូត​ថ្មមៗ​ដោយ​ប្រើ​កន្សែង​ ​ឬ​ក្រណាត់​ដែល​មិន​បែក​ព្រុយ៕

ចុចអានបន្ត ៖

ប្រភព៖ lifewire   ប្រែសម្រួល ​៖ ប៊ុន ធឿន