ចំណូល​កុងត្រា​ថ្មី Messi មួយ​ថ្ងៃ​អាច​ទិញ​បាន ​Mercedes ២០១៧ មួយ​គ្រឿង

  • 2017-07-06 04:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ក៏​ភ្ញាក់ផ្អើល​​នៃ​ការ​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​​រវាង Lionel Messi  និង Barcelona បាន​ផ្ទុះ​ឡើង​កាល​ពី​ម្សិលមិញ។

Messi ដែល​សល់​កុងត្រា​ចាស់​១​ឆ្នាំ​ បាន​យល់​ព្រម​​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona ដល់​ឆ្នាំ​២០២១ និង​ទទួល​​បាន​ថ្លៃ​នឿយហត់​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ បើ​គិត​តាម​ការ​បូក​ដក​គុណ​ចែក​ពី The Sun តាម​ចំណូល​របស់​កីឡាករ​វ័យ​៣០​ឆ្នាំ​អាច​រក​បាន​​ ៧១ ៤២៨ផោន(ប្រហែល​៩២ ៤០៦​ដុល្លារ) ក្នុង​មួយ​ថ្ងៃ, ២ ៩៧៦​ផោន​(ប្រហែល​៣ ៨៥០​ដុល្លារ) ក្នុង​មួយ​ម៉ោង និង​៤៩,៦០​ផោន​(ជាង​៦០​ដុល្លារ​) ក្នុង​មួយ​នាទី។

បើ​តាម​តួលេងខាង​លើ ចំណូល​ក្នុង​មួយ​ថ្ងៃ​របស់ Messi អាច​ទិញ​​រថយន្ត​ម៉ាក Mercedes-Benz SL-Class ឆ្នាំ​២០១៧​មួយ​គ្រឿង​តម្លៃ​ ៨៦ ៩៥០​ដុល្លារ(​តម្លៃ​ក្រៅ​ប្រទេស) ហើយ​សល់​លុយ​ទៀត។ ការ​ទទួល​បាន​កុងត្រា​ជាមួយ​ទំហំ​ប្រាក់​ឈ្នួល​ដ៏​ច្រើន​អាច​ចាត់​ទុក​ជា​ការដូ​សម្រាប់​កីឡាករ​អាហ្សង់ទីន បន្ទាប់​ពី​រៀបការ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ Antonella Roccuzzo៕

ចុចអាន៖​

ប្រភព៖ facebook   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី