ទម្លាយមូលហេតុ Pepe ព្រមព្រៀងជាមួយ PSG ហើយ តែចុងក្រោយទៅ Besiktas វិញ
- 2017-07-06 03:07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយមូលហេតុ Pepe ព្រមព្រៀងជាមួយ PSG ហើយ តែចុងក្រោយទៅ Besiktas វិញ
ចន្លោះមិនឃើញ
Pepe បានយល់ព្រមទៅចូលរួមជាមួយ Paris Saint-Germain ប៉ុន្តែចុងក្រោយបែបជាសម្រេចចិត្តចុះកុងត្រាជាមួយ Besiktas ជំនួសវិញ ព្រោះតែក្លឹបយក្សបារាំងបដិសេធមិនព្រមឲ្យកុងត្រារយៈពេល២ឆ្នាំ។
ជម្រើសជាតិព័រទុយហ្គាល់រូបនេះក្លាយជាកីឡាករគ្មានក្លឹបលេង បន្ទាប់អស់កិច្ចសន្យាជាមួយ Real Madrid នៅរដូវក្ដៅនេះ ប៉ុន្តែ PSG នៅមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការនាំចូលកីឡាករវ័យ៣៤ឆ្នាំនេះ ត្បិតតែឈានដល់ការយល់ព្រមផ្ទាល់មាត់ បន្ទាប់ពីមានការចរចាជាអស់រយៈពេលជាយូរជាមួយភ្នាក់ងាររបស់ Pepe ក៏ដោយ។
ស្របគ្នានេះកីឡាករមួយចំនួនក៏បាននិយាយដែរថា Pepe នឹងមកលេងនៅកីឡដ្ឋាន Parc des Princes។ ទន្ទឹមនឹងនេះ Besiktas ដែលជាក្លឹបព្យាយាមចង់បាន Pepe ជាច្រើនខែ បានឆ្មក់ឱកាសផ្ដល់កុងត្រា២ឆ្នាំឆ្នាំឲ្យខ្សែការពារកំពូលកាច ដែលជាហេតុផលធ្វើឲ្យកីឡាកររូបនេះបង្វែរទិញទៅលេងនៅទួរគីវិញ ព្រោះមានឱកាសបានលេងជម្រើសដំបូង និងអាចបង្ហាញខ្លួននៅ World Cup នាប្រទេសរុស្សី។
ម៉្យាងវិញទៀតបើ Pepe ទៅ Paris Saint-Germain ក៏ពិបាករកកន្លែងលេងដែរ ព្រោះត្រូវប្រជែងជាមួយ Thiago Silva, Marquinhos និង Presnel Kimpembe ដែលជាមួយជម្រើសទី១នៅទីនោះ៕
ចុចអាន៖
Lacazette ថាមក Arsenal ព្រោះជាក្លឹបល្អផ្ដាច់គេនៅអង់គ្លេស
មិនទៅណាទេ! Torres ចុះកុងត្រាមួយឆ្នាំទៀត ជាមួយ Atletico Madrid