មិន​ទៅណាទេ! Torres ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ Atletico Madrid

  • 2017-07-06 02:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres និង Atletico Madrid បាន​យល់​ព្រម​​បន្ត​កិច្ចសន្យា​ជាមួយ​គ្នា​មួយ​ឆ្នាំ​ទៀត ដើម្បី​លេង​នៅ​រដូវ​កាល​២០១៧-១៨។ នេះ​បើ​តាម​ក្លឹប​ប្រកាស​កាល​ពី​ម្សិលមិញ។

អតីត​​ជម្រើស​ជាតិ​អេស្ប៉ាញ​​បាន​ត្រលប់​មក​ចូលរួម​ជាមួយ Atletico ក្រោយ​ចាកចេញ​ពី AC Milan កាល​ពី​ខែ មករា ឆ្នាំ​ ២០១៥ បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​រដូវ​កាល​នៅ Premier League លេង​ឲ្យ Liverpool និង Chelsea។  

កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​អស់​កុងត្រា​ជាមួយ Atletico និង​មាន​ពាក្យ​លេច​ឭ​ថា​អាច​នឹង​ផ្ទេរ​ចេញ ស្របពេល​​សេចក្ដីរាយការណ៍​​ជា​ច្រើន​និយាយ​ថា គេ​អាច​នឹង​ទៅ​លេង​នៅ​លីគ​កំពូល​របស់​ម៉ិកស៊ីក។ ប៉ុន្តែ​ចុងក្រោយ Torres បាន​សម្រេច​ចិត្ត​នៅ​បន្ត​ជាមួយ​ក្លឹប ខណៈ Atletico មិន​អាច​នាំ​ចូល​កីឡាករ​ថ្មី​បាន​ដល់​ខែ មករា ឆ្នាំ ក្រោយ​ព្រោះ​តែ​ជាប់​បម្រាម៕ ​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី