ប្រធាន​ក្រុម​ចិន​ត្រូវ​ក្លឹប​ពិន័យ​​ជិត​១៥០០​ដុល្លារ ដោយ​សារ​​​មិន​ចាប់​ដៃ​ជាមួយ​អាជ្ញាកណ្ដាល

  • 2017-07-06 07:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zheng Zhi ខ្សែ​បម្រើ​​របស់​ក្រុម Guangzhou Evergrande ត្រូវ​​បាន​ក្លឹប​​ពិន័យ​ជា​សាច់​ប្រាក់​១០០ ០០០​យន់​(១៤ ៧១៦) សម្រាប់​ការ​មិន​ដឹក​នាំ​​មិត្ត​រួម​ក្រុម​​ចាប់​ដៃ​ជាមួយ​​អាជ្ញាកណ្ដាល ពេល​ដែល​ក្រុម​ខ្លួន​ចាញ់ Tianjin Quanjian នៅ Chinese Super League។

តាម​សេចក្ដី​ប្រកាស​របស់​ក្លឹប​​បាន​ចេញ​ថា Zheng ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ចិន​មិន​បាន​បំពេញ​​​​ឲ្យ​ស្រប​​តាម​ស្តង់ដារ​តម្រូវ​ដោយ​ក្លឹប ក្នុង​នាម​តួនាទី​ជា​ប្រធាន​ក្រុម។ ការ​បរាជ័យ​របស់ Guangzhou Evergrande ក្រោម​ស្នាដៃ​ក្រុម Tianjin Quanjian ​ដឹក​នាំ​ដោយ​​  Fabio Cannavaro គឺ​ជា​ការ​ចាញ់​លើក​ទី​២​ក្នុង​រដូវកាល​នេះ ហើយ​ក៏​ជា​លើក​ទី​មួយ​ដែល​ក្រុម​របូត​ដល់​ទី​៤​គ្រាប់​ក្នុង​លីគ ចាប់​តាំង​ពី​ឆ្នាំ​២០១១។

បន្ថែម​ពី​លើ​ការ​ពិន័យ Zheng ក៏​រងការ​រិះគន់​​ដោយ​ក្លឹប​សម្រាប់​អាកប្បកិរិយា​របស់​គេ​ផង​ដែរ។ ក្នុង​​សេចក្ដី​ប្រកាស​របស់​ក្លឹប​បាន​បន្ថែម​ថា៖ "ក្លឹប​តែងតែ​តម្រូវ​ឲ្យ​កីឡាករ​​ទាំង​អស់​ រួម​ទាំង​គ្រូ​ត្រូវ​គោរព​ចំពោះ​ដៃគូ​ប្រកួត ព្រម​ទាំង​អាជ្ញាកណ្ដាល​​"៕ ​

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ