McGregor ចង់​​ជួប​កីឡាករ​មិន​ដែល​ចាញ់ Khabib នៅ UFC បន្ទាប់​ពី​ប៉ះ Floyd

  • 2017-07-07 04:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​ខ្លួន​ចង់​វាយ​ជាមួយ​​នា​ការ​ប្រកួត​បន្ទាប់​ក្នុង​ទ្រុង បន្ទាប់​បំពេញ​ភារកិច្ច​រួចរាល់​ជាមួយ​កីឡាករ​អាមេរិក Floyd Mayweather។

​McGregor ចង់​ដាក់​​ការពារ​ខ្សែក្រវាត់ lightweight ជាមួយ​កីឡាករ​រុស្សី​មិន​ដែល​ចាញ់ Khabib Nurmagomedov និង​រីករាយ​បើ​បាន​វាយ​នៅ​រុស្សី។ លោក Dana White ប្រធាន UFC មាន​ទំនុក​ចិត្ត​ថា McGregor នឹង​ត្រលប់​​​មក​កីឡាករ​ក្នុង​ទ្រុង​វិញ ក្រោយ​ប្រកួត​ជាមួយ Mayweather។

“ដឹង​ទេ McGregorប្រាប់​ខ្ញុំ​ថា​ម៉េច? គេ​ថា គេ​ចង់​វាយ​ជាមួយ Khabib នៅ​រុស្សី ព្រោះ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។ McGregor កំពុង​ហ្វឹកហាត់​ប្រដាល់​សកល ដើម្បី​ត្រៀម​ជួប Floyd បន្ទាប់​ពី​ប្រកួត​នេះ Khabib ជា​មនុស្ស​ដំបូង​ដែល​គេ​ចង់​ជួប"។ សម្ដី Dana។ Khabib Nurmagomedov ជា​កីឡាករ​ខ្លាំង​ម្នាក់ ក្នុង​ស្ថិតិ​វាយ​​ក្នុង​ទ្រុង​២៤​ដង គេ​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ទេ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ