រោងចក្រ​កែច្នៃ​ស្បែក​សត្វដំបូង​គេ ​កំពុង​ដំណើរការ​​សាក​ល្បង​នៅ​កម្ពុជា

  • 2017-07-07 07:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧ កែច្នៃ​ស្បែក​សត្វ​ កំពុង​​ដំណើរការ​សាកល្បង​ហើយ​។ នេះ​ជា​រោង​ចក្រ​កែច្នៃ​ស្បែក​សត្វ​ដំបូង​គេ​ និង​មាន​តែ​១គត់​ នៅ​ក្នុង​ប្រទេស​ម្ពុជា។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ ឧកញ៉ា ម៉ុង ឬទ្ធី​។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ រោងចក្រ​នេះ អាច​យក​ស្បែក​គោ​ ក្របី​ និង​ស្បែក​ជ្រូក​ ជា​ដើម​យក​មក​កែ​ច្នៃ​ជា​ទំនិញ​សម្រាប់​ប្រើប្រាស់​។ ជាក់ស្ដែង​​ រោងចក្រ​​ខាង​លើ​ កំពុង​តែ​ដំណើរការ​សាកល្បង​ស្បែក​ជ្រូក​មក​កែច្នៃ​ឱ្យ​ទៅជា​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ដូចជា​​ ស្បែក​ពូក​រថយន្ត​ ស្បែក​កាបូប​ ស្បែកជើង​។ល។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឬទ្ធី

អត្ថបទថ្មី