Baidu ចាប់ដៃ​ក្រុមហ៊ុនធំៗ​ ​ជំរុញ​គម្រោង​បង្កើត​រថយន្ត​ស្វ័យប្រវត្តិ

  • 2017-07-08 02:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Search ដ៏​ធំ​របស់​ប្រទេស​ចិន Baidu បាន​ប្រកាស​កន្លង​ទៅ​ មាន​ក្រុមហ៊ុន​ជាង ៥០ ដែល​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​ធំៗ​ដូច​ជា Ford, Daimler, Nvidia, Intel និង Microsoft កំពុង​សហការ​លើ​គម្រោង​សិក្សា​ពី​ប្រព័ន្ធ​​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិ Apollo។

រថយន្ត Apollo ដែល Baidu បាន​ប្រកាស​ជា​លើក​ដំបូង​នា​ខែ​មេសា​កន្លង​ទៅ ដែល​ក្នុង​មហិច្ឆតា​ចង់​​ឃើញរថយន្ត​បើកបរ​ស្វ័យប្រវត្តិ​​នេះ​រត់​លើ​ដង​វិថី​នា​ឆ្នាំ ២០២០។ គោលដៅ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ចិត្ត​ចង់​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ល្បីៗ នៅ​ប៉ែក​អឺរ៉ុប​ដូច​ជា Alphabet របស់ Waymo, uber, BWM និង GM ជាដើម។​

ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Baidu លោក Qi Lu បាន​ថ្លែង​ថា Apollo បង្ហាញ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត។​ ជា​ខ្លឹម​សារ​សំខាន់​នៃ​ឧស្សាហកម្ម​បើកបរ​ស្វ័យ​ប្រវត្តិ​ដំណើរការ​ដោយ​ប្រព័ន្ធ Android មាន​​ភាព​បើក​ចំហ​និង​សក្ដានុពល​កាន់​តែ​អស្ចារ្យ​។

ចុច​អាន​បន្ត​

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី