ស្ត្រី​គួរ​ត្រូវ​ការថត​អេកូ​ ប៉ុន្មាន​ដង​ទៅ​ ក្នុង​ពេល​មាន​ផ្ទៃពោះ​

  • 2017-07-08 04:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការថត​អេកូ​គឺជា​ផ្នែក​មួយ​ទៀងទាត់​នៃ​ការថែរក្សា​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​វា​អនុញ្ញាតិឲ្យ​គ្រូពេទ្យ​តា​មដាន​ការលូតលាស់ និ​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ​បាន​។ អ្នក​នឹង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​នៅ​ពេល​មើលឃើញ​រូបភាព​កូន​ក្នុង​ផ្ទៃ​ជា​លើកដំបូង​។ ថ្វី​បើ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ត្រូវ​ការថត​អេកូ​តែ​ពីរ​បី​ដង​ក៏ដោយ ក៏​ចំនួន​នៃ​ការថត​អេកូ​ន​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ច្រើនដង​អាស្រ័យ​ទោ​តាម​ស្ថានភាព​របស់​ស្ត្រី​ដែរ​។

​រូបភាព​ដែល​អេកូ​អាច​ផ្តល់ឲ្យបាន​មានដូចជា​៖ •​ ​ការលូតលាស់​សរីរាង្គ​របស់​ទារក និង​មុខងារ​របស់​វា​ •​ ​ការលូតលាស់​របស់​ដៃ​ជើង និង​រចនាសម្ព័ន្ធ​ឆ្អឹង​ •​ ​កម្ពស់​កូន​ •​ ​ទំហំ​កូន​ •​ ​ការលូតលាស់​ក្បាល​របស់​ទារក​ •​ ​ទឹក​ភ្លោះ​ •​ ​ដឹង​ថា​កូនប្រុស ឬ​ស្រី​ •​ ​អាច​ដឹង​អំពី​ថ្ងៃខែ​សម្រាល​ ​ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សុខភាព​ល្អ​ភាគច្រើន​អាច​គឺ​ត្រូវ​ការថត​អេកូ​តែ ២​ដង​ប៉ុណ្ណោះ​។ ដំបូង​ឡើយ​គឺ​ធ្វើ​នៅ​ត្រីមាស​ទីមួយ និង​ទី​ពីរ​គឺ​នៅ​សប្តាហ៍​ទី ១៨​ដើម្បី​បញ្ជាក់​អំពី​រចនា​សម្ពាធ​រាងកាយ​ធម្មតា និង​ភេទ​របស់​ទារក​។ ពេលវេលា​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ថត​អេកូ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សុខភាព​ល្អ​គឺ​ចន្លោះ សប្តាហ៍​ទី ១៨ ទៅ​២២​។ ក្នុងដំណាក់កាល​នេះ សរីរាង្គ​របស់​ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​លូតលាស់​យ៉ាង​ពិសេស ដូច្នេះ​អ្នកជំនាញ​ថត​អេកូ​អាច​នឹង​មើល​ដឹង​អំពី​មុខងារ និង​ការលូតលាស់​របស់​វា​ដែរ​។ ​ គ្រូពេទ្យ​អាច​នឹង​សុំ​ឲ្យ​អ្នកថត​អេកូន​ទៀត​ដើម្បី​៖ •​ ​ដឹង​អំពី​ជំហរ​របស់​ទារក ជំហ​រ​បញ្ជ្រាស ឬ​ធម្មតា​ •​ ​ដឹង​អំពី​ថ្ងៃខែ​ត្រូវ​សម្រាល​ •​ ​វាយតម្លៃ​ការលូតលាស់​របស់​សុក​ •​ ​ពិនិត្យ​ទៅលើ​កម្រិត​ទឹក​ភ្លោះ​ •​ ​កំណត់​អំពី​ផលវិបាក​បើសិនជា​មាន​ករណី​កូនភ្លោះ​ •​ ​តាមដាន​សកម្មភាព​លូតលាស់​របស់​ទារក​ •​ ​រក​មើល​ជំងឺ​ហ្សែ​ន​ដែល​អាច​កើតមាន​ •​ ​ពិនិត្យ​រក​មើល​ជំងឺ​សុក​បាំង​មាត់ស្បូន ឬ​ការលូតលាស់​របស់​ស្បូន​ ​ បើសិន​ជា​ម្តាយ​មាន​ជំងឺ​នានា​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម នាង​ត្រូវ​តែ​ថត​អេកូ​ច្រើនដង​បន្តិច​ហើយ​។ ការថត​អេកូ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ក្នុង​គោលបំណង​សង្គ្រោះ​ជីវិត​។ វា​អាច​ប្រើ​ដើម្បី​ពង្រឹង​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​។ បើសិនជា​មាន​ការសង្ស័យ​អ្វី​អំពី​ការថត​អេកូ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​រឿង​នេះ​ទៅ​៕

ប្រភព ៖ health

អត្ថបទពេញនិយម