អុញ​នុះ! Lukaku សមាជិក​ថ្មី​ Man Utd ត្រូវ​ចាប់​ខ្លួន​នៅ​អាមេរិក​ពី​បទ...

  • 2017-07-09 01:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku ដែល​ Manchester United ទើប​តែ​ទិញ​ពី​ Everton ក្នុង​តម្លៃ​កប់​ពពក​ ៩០​លានផោន​នោះ​ នឹង​​ឡើង​តុលាការ​អាមេរិក​នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​ត្រូវ​ឃាត់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ។

Lukaku

តាម​កាល​កំណត់​​អតីត​ខ្សែ​ប្រយុទ្ធ​ Everton នឹង​ត្រូវ​ចូល​សវនាការ​ទីក្រុង​ Los Angeles ​ថ្ងៃ​ទី​ ២​ ខែ​តុលា​ ​ក្រោយរង​បណ្ដឹង​ពី​បទ​ បង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិត​ខាង​ នៅ​ភូមិគ្រឹះ​ជួល​មួយ​ស្ថិត​ក្នុង​ទីក្រុង​ Beverly Hills កាល​ពី​អាទិត្យ​មុន។

ប៉ូលិស​នៅ​ Beverly Hills បាន​ប្រាប់​ឲ្យ​ដឹង​ថា​ Lukaku ត្រូវ​បាន​ព្រមាន​៥​ដង​​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី