Ozil អន្ទះសា​ចង់​ចាប់​ដៃ​គូ​ជាមួយ Lacazette ធ្វើ​ព្យុះ​ភ្លៀង​នៅ Arsenal 

  • 2017-07-08 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Mesut Ozil មិន​​ជា​មិន​អាច​រងចាំ​​ក្នុង​ការ​បង្កើន​មហិច្ឆតា​ជាមួយ​កីឡាករ​ចំណូល​ថ្មី Alexandre Lacazette ក្នុង​ការ​បង្កើត​ឥទ្ធិពល​ឲ្យ​ Arsenal នៅ​​ពានPremier League  រដូវកាល​ក្រោយ។

ព័ត៌មាន​កីឡាករ​បារាំង Lacazette ផ្ទេរ​ជា​ផ្លូវការ​​ពី​ក្រុម Lyon មក​ Arsenal បាន​​ប្រកាស​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ ក្នុង​កិច្ច​ព្រមព្រៀង Lacazette មាន​តម្លៃ​ខ្លួន​៥២លាន​ផោន ជា​​តម្លៃ​ផ្ទេរ​ថ្លៃ​ជាង​គេ​របស់​កាំភ្លើង​ធំ វ៉ា​តម្លៃ​ខ្លួន​ Ozil ដែល​ផ្ទេរ​ពី Real Madrid  កាល​ពី​ឆ្នាំ​២០១៣ (៤២,៤​លាន​ផោន)។

​​​Ozil ដែល​អនាគត​ស្ថិត​ក្នុង​មន្ទិល ខណៈ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ Arsenal បាន​បង្ហាញ​អារម្មណ៍​​រីករាយ​ក្នុង​ការ​បង្កើត​ឱកាស​ចាប់​ដៃ​ជាមួយ Lacazette ដើម្បី​សម្រេច​ទី ហើយ​គេ​សង្ឃឹម​ថា ​កីឡាករ​បារាំង​រូប​នេះ ក៏​ជា​ដៃ​គូ​ពិសេស​ជាមួយ​កីឡាករ​ឈីលី Alexis Sanchez ផង​ដែរ៕

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ