Barcelona និង Real Madrid ប្រជែង​ចាប់​អារម្មណ៍​លើ​ U21​ អេស្ប៉ាញ​ម្នាក់

  • 2017-07-08 02:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Ceballos តារា​របស់ Real Betis កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​២ Real Madrid និង Barcelona។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ក្នុង​ឈុត​U21​រូប​នេះ បាន​បង្ហាញ​សមត្ថភាព​យ៉ាង​លេចធ្លោ​ក្នុង​ពានរង្វាន់ European Championships U21​ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ និង​ទទួល​បាន​ការ​កោតសរសើរ​ជា​ច្រើន​ពី​បច្ចេកទេស។

ប្រធាន​ក្លឹប Betis លោក Angel Haro ​បាន​និយាយ​ថា៖ "សម្រាប់​ពេល​នេះ ពួក​យើង​កំពុង​មាន​គម្រោង​ទៅ​មុខ​សម្រាប់​រដូវ​កាល​ថ្មី ដោយ Dani នឹង​នៅ​តែ​ជា​កីឡាករ​របស់​យើង។ ពួក​យើង​បាន​ទទួល​ទូរសព្ទ​ពី​ក្លឹប​​ទាំង​ពីរ Real Madrid និង Barcelona ដែល​បាន​និយាយ​ដូច​គ្នាថា ពួក​គេ​ចាប់​អារម្មណ៍លើ Dani។

ប៉ុន្តែ​លោក Haro បាន​អះអាង​ថា Dani កំពុង​អភិវឌ្ឍន៍​ល្អ​លើ​ផ្លូវ​ជីវិត​នៅ Betis ហើយ​គេ​មិន​​សម​ផ្លាស់​ប្ដូរ​ទៅ​ទីណា​ទេ។ ខ្សែ​បម្រើ Dani Ceballos បាន​បង្ហាញ​ខ្លួន​២៥​ប្រកួត​ឲ្យ Betis កាល​ពី​រដូវ​កាល​មុន រក​បាន​២​គ្រាប់​និង​បញ្ជូន​បាល់​បាន​២​គ្រាប់៕ ​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម