iPhone បែក​អេក្រង់​​ប្ដូរ​ម្ដង​អស់​រាប់​រយដុល្លារ តាម​ពិត​គេ​ធ្វើ​បែប​នេះ

  • 2017-07-09 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេក្រង់​ iPhone​ បើ​សិន​​ប្រើ​ដោយ​​មិន​បាន​​ប្រយ័ត្ន​ទេ ច្បាស់​ជា​អាច​មាន​ឱកាស​បែក​ប្រេះ​មិន​ខាន ហើយ​តែ​បែក​ម្ដងៗ​ពេល​ដែល​ចង់​ប្ដូរ​អេក្រង់​គឺ​អស់​រាប់​រយ​ដុល្លារ​ ជា​ពិសេស​អេក្រង់​​ iPhone ស៊េរី​ខ្ពស់ៗ។

ដំណាក់​កាល​ប្ដូរ​អេក្រង់​បែក​ដែល​ត្រូវ​ចំណាយ​ប្រាក់​ដ៏​ច្រើន​នោះ តាម​ពិត​គេ​ធ្វើ​ដូច​​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម៖

​​តាម​​រយៈ​​វីដេអូ​ឃើញ​ថា​ដំណាក់​កាល​នៃ​ការ​ប្ដូរ​អេក្រង់​ iPhone ជា​កិច្ច​ការ​មួយ​ដែល​ប្រថុយ​ប្រថាន​ខ្លាំង ប្រសិន​បើ​មិន​មាន​ជំនាញ​ច្បាស់​លាស់​ទេ​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ផ្នែក​ដទៃ​ទៀត​នៃ​ iPhone បាន។ គួរ​រំលឹក​ថា​មាន​យុវជន​បរទេស​មួយ​ចំនួន​ដូច​ជា​នៅ​សហរដ្ឋអាមេរិក​គឺ​បាន​រៀន​ពី​បច្ចេកទេស​ប្ដូរ​អេក្រង់​តាម​រយៈ​វីដេអូ​លើ YouTube នេះ​ផ្ទាល់ ហើយ​ពួក​គេ​អាច​ប្រើ​ជំនាញ​នេះ​ដើម្បី​រក​ចំណូល​អំឡុង​ពេល​វ៉ាកង​បាន​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី