Rooney សុខចិត្តខាតប្រាក់ខែ ៥០% ដើម្បីលេងនៅ Everton
- 2017-07-09 07:45:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney សុខចិត្តខាតប្រាក់ខែ ៥០% ដើម្បីលេងនៅ Everton
ចន្លោះមិនឃើញ
Wayne Rooney នឹងពិនិត្យសុខភាពនៅក្លឹបចាស់របស់ខ្លួន Everton មុនការចុះហត្ថលេខាផ្ទេរជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសត្រូវ Manchester United ទិញយកទៅកាលពីឆ្នាំ ២០០៤ ហើយចំណាយពេល១៣ឆ្នាំនៅទឹកដី Old Trafford។ ការវិលទៅលេងទ្រនំចាស់វិញលើកនេះធ្វើឲ្យ Rooney បាត់បង់ប្រាក់ពលកម្មជិត៥០%បើធៀបនឹងចំនួនដែលគេទទួលបាននៅ United ប្រមាណ ៣៥ម៉ឺនអឺរ៉ូក្នុងមួយសប្ដាហ៍។
យ៉ាងណាក៏ដោយក្រុមដែលដឹកនាំដោយលោក Jose Mourinho នឹងត្រូវចំណាយឲ្យ Rooney ជាង១០លានទៀតដោយសាររូបគេនៅសល់កុងត្រាជាមួយ United ជាងមួយឆ្នាំ៕