មូលហេតុលីគថៃ វ៉ៃគ្នាផ្អើលក្នុងការប្រកួតរវាង Chonburi និង Ratchaburi
- 2017-07-09 09:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុលីគថៃ វ៉ៃគ្នាផ្អើលក្នុងការប្រកួតរវាង Chonburi និង Ratchaburi
ចន្លោះមិនឃើញ
ក្នុងការប្រកួតលីគកំពូលថៃរវាង Chonburi និង Ratchaburi FC កាលពីថ្ងៃសៅរ៍មានការផ្ទុះអំពើហិង្សាមួយបានកើតឡើងនៅអំឡុងពេលចប់វគ្គទីមួយ។
មូលហេតុបង្កឲ្យមានរឿងហេតុខាងលើកើតឡើងដោយសារតែ Thiago Cunha ខ្សែប្រយុទ្ធ Chonburi បានតវ៉ាជាមួយអាជ្ញាកណ្ដាលនៅចប់វគ្គទីមួយ ហើយរូបគេបានជះទឹកដាក់មន្ត្រីក្រុម Rachaburi បន្ទាប់ពីមន្ត្រីរូបនោះទៅតវ៉ាដែរ។
ជាលទ្ធផលមន្ត្រីក្រុម Rachaburi បានដាល់មុខ Cunha រហូតការប៉ះទង្គិចកើតមានកាន់តែធំរវាងសមាជិកក្រុមទាំងសងខាង។ កីឡាករវ័យ៣២ឆ្នាំ ជនជាតិប្រេស៊ីលមិនព្រមបញ្ចប់ទេនៅពេលដើរទៅក្នុងកីឡដ្ឋានពោលគឺបានបបួលភាគី Rachaburi វ៉ៃបន្តទៀត និងចាប់បោកសន្តិសុខម្នាក់ដួលទៅលើដី។
Cunha ត្រូវបណ្ដេញកាតក្រហម និងនាំទៅកាន់ប៉ុស្តិ៍ប៉ូលិសជាមួយមន្ត្រីម្នាក់របស់ Ratchaburi ដែលពាក់ព័ន្ធនឹងអំពើហិង្សាថ្ងៃនោះ។ រូបគេទំនងជាទទួលការពិន័យបន្ថែមទៀតពីសហព័ន្ធបាល់ទាត់ថៃ ក្រោយការស៊ើបអង្កេតចប់នៅប៉ុន្មានថ្ងៃខាងមុខ៕