វិចិត្រករប្រមូលសៀវភៅជាង១០ម៉ឺនក្បាល បង្កើត​ជាប្រាសាទ​គួរឲ្យស្ងើច​សរសើរ

  • 2017-07-09 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ជនជាតិ​អាហ្សង់ទីន​លោកតា Marta Minujin អាយុ ៧៤ឆ្នាំ​ បាន​បង្កើត​ជា​ប្រាសាទ​ចម្លង​របស់​ក្រិក Parthenon ដ៏​ធំ ​ដោយ​ប្រើ​ប្រាស់​សៀវភៅ​ដែល​​គេ​ហាម​ឃាត់​មិន​ឲ្យ​អាន។

បើ​យោង​ទៅ​តាម​ប្រភព​វិចិត្រករ​ដដែល​​បញ្ជាក់​ថា វា​តំណាង​ឲ្យ​ការ​ប្រឆាំង​តស៊ូ​នឹង​ការ​គាប​សង្កត់​ផ្នែក​នយោបាយ។ ប្រាសាទ​សិប្បនិមិត្ត​នេះ​មាន​ឈ្មោះ The Parthenon of Books ​ត្រូវ​បាន​បង្កើត​នៅ​ទីក្រុង Kassel ប្រទេស​អាល្លឺម៉ង់។

ការ​ច្នៃ​បង្កើត​ឡើង គឺ​ទទួល​បាន​​ជំនួយ​គាំ​ទ្រ​ពី​សាកល​វិទ្យាល័យ​ Kassel ​ហើយ​លោក Minujin អះអាង​ថា អត្ថបទ​ជាង ១៧០ ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​អាន​នៅ​​តាម​ប្រទេស​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភព​លោក។ លោក​បាន​យក​សៀវភៅ​ទាំង​នោះ​ទៅ​ថត​ចម្លង​ រួច​សង់​ជា​ប្រាសាទ​សិប្បនិមិត្ត​ដោយ​មាន​ស្រោប​ថង់​ប្លាស្ទិក​ជិត​ព័ទ្ធ​ជា​មួយ​បង្គោល​ដែក។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ប្រាសាទ​សៀវភៅ​សង់​ត្រង់​កន្លែង​ប្រវត្តិសាស្ត្រ​ដែល​​មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ ហ៊ីត្លែ បាន​ដុត​ចោល​​សៀវភៅ​ជាង ២ ០០០​ក្បាល​ក្នុង​ឆ្នាំ ១៩៣៣ និង​ជា​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​នឹង​អត្ថបទ​សៀវភៅ​បែប​រសើប ឬ​រើ​បម្រាស់។ តោះ​ ទស្សនា​ស្នាដៃ​កែ​ច្នៃ​ក៏​អស្ចារ្យ​ខាង​ក្រោម៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី