ពលរដ្ឋតួកគីរាប់ម៉ឺននាក់ ប្រមូលផ្ដុំតវ៉ាប្រឆាំងរដ្ឋាភិបាល
- 2017-07-10 01:35:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋតួកគីរាប់ម៉ឺននាក់ ប្រមូលផ្ដុំតវ៉ាប្រឆាំងរដ្ឋាភិបាល
ចន្លោះមិនឃើញ
ពលរដ្ឋតួកគីរាប់ម៉ឺននាក់ កាលពីថ្ងៃទី០៩ ខែកក្កដា ម្សិលមិញ បានចូលរួមក្នុងការប្រមូលផ្ដុំតវ៉ាដែលមានរយៈពេល ២៥ថ្ងៃ ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតី លោក Recep Tayyip Erdogan ជុំវិញបញ្ហាការដកតំណែង និងការដាក់ពន្ធនាគារលើមន្រ្តីជាច្រើន ក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។
ការប្រមូលផ្ដុំតវ៉ានេះ បានធ្វើឡើងនៅក្រុង Istanbul របស់តួកគី។ ក្នុងនោះ មេដឹកនាំបក្សប្រឆាំងតួកគី លោក Kemal Kilicdaroglu បានដឹកនាំការធ្វើដំណើរដោយថ្មើរជើងមួយ ដែលមានចម្ងាយ ៤៥០គីឡូម៉ែត្រ ពីក្រុង Ankara មកក្រុង Istanbul ក្រោយអ្នកច្បាប់ក្នុងបក្សរបស់លោកម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ។
ចំណែកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan វិញ បានចាត់ទុកក្រុមអ្នកប្រមូលផ្ដុំតវ៉ាទាំងនោះ ថាបានគាំទ្រភេរវកម្ម៕