ប្រុស​ស្អាត Charyl Chappius ​និយាយ​អ្វី​ខ្លះ​មុន​ហោះ​មក​កម្ពុជា

  • 2017-07-10 02:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Charyl Chappius ​របស់​ក្រុម ​SCG Muangthong United ​នឹង​មាន​វត្តមាន​១០០​%​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​ជាមួយ​ក្រុម Cambodian All Stars ​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

មុន​ហោះ​មក​កម្ពុជា​នេះ​ដែរ Chappius ​បាន​និយាយ​ក្នុង​វីដេអូ​មួយ​ថា​សុំ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់ ចូល​ទស្សនា​ប្រកួត​របស់​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ​ទាំង​សងខាង ​និង​មួយ​ទៀត​ថវិកា​បាន​ពី​ការ​ប្រកួត​នេះ​ក៏​នឹង​យក​ទៅ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​នេះ​ផង​ដែរ។ ចង់​ដឹង​ថា​យ៉ាង​ណា ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

សូម​បញ្ជាក់​ថា​សំបុត្រ​ចូល​មើល​ការ​ប្រកួត​នេះ ​នឹង​ចាប់​ផ្ដើម​លក់​នៅ​ថ្ងៃ​នេះ​ហើយ​ដោយ​ប្រភេទ​១​មាន​តម្លៃ ១០ ០០០​រៀល ​និង​ប្រភេទ​២ ​មាន​តម្លៃ​ ៥ ០០០​រៀល។ ដោយ​ឡែក​សម្រាប់​អាវ​វិញ​ក៏​ចាប់​ផ្ដើម​លក់​ដូច​គ្នា ដោយ​អាវ​មាន​ក​តម្លៃ ៦,៥​ដុល្លារ ​និង​អាវ​ក​មូល​មាន​តម្លៃ ៥,៥​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ