គ្រូ​​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ព្រួយ​ភ័យ ពេល​ក្រុម​ស្ថិត​ក្នុង​ពូល​មរណៈ

  • 2017-07-10 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ធំ​ជម្រើស​ជាតិ​ថៃ​​ក្រោម​អាយុ​២៣ លោក Worawut Srimakha បាន​និយាយ​ថា ក្រុម​របស់​លោក​​នឹង​ប្រឹង​​ការពារ​​តំណែង​មេដាយ​មាស​នៅ SEA Games ដែល​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​ការ​ប្រកួតប្រជែង ម្ចាស់​មេដាយ​មាស​​ឆ្នាំ​២០១៥ ថៃ​ស្ថិត​ក្នុង​ពូល​មរណៈ​ជាមួយ វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន​ និង​ទីម័រខាងកើត។ "វា​ជា​ការ​ចាប់​ពូល​ដ៏​លំបាក​សម្រាប់​ក្រុម​ពួក​យើង ព្រោះ​ក្រុម​ទាំង​អស់​នៅ​ក្នុង​ពូល​នេះ​មាន​កម្រិត​​ខ្លាំង​ជិត​ប្រហាក់ប្រហែល​គ្នា។ ខ្ញុំ​ពិត​ជា​ព្រួយ​បារម្ភ​ បន្ទាប់​ពី​ឃើញ​ការ​ចាប់​ពូល"។ សម្ដី​លោក Worawut។

យ៉ាងណាមិញ អតីត​ជម្រើស​ជាតិ​ថៃ​រូប​នេះ​មាន​ដាក់​គោលដៅ​សម្រាប់​ក្រុម​ថា នឹង​​ត្រូវ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ Worawut បាន​បន្ថែម​ក្នុង​សារព័ត៌មាន​កន្លង​ទៅ​ថា៖ "គោលបំណង​របស់​ក្រុម​ពួក​​យើង​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​លេង​ឲ្យ​ដល់​វគ្គ semi-finals។ ខ្ញុំ​មិន​ខ្វល់​ថា​ប៉ះ​ក្រុម​ណា​ក្នុង​វគ្គ​នេះ​ទេ"៕ ​

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី