ចោរ​ចង់លួចទូរសព្ទដឹងភ្លាម បើដំឡើងកម្មវិធីនេះ

  • 2017-07-10 03:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ព្រួយ​បារម្ភ​ថា​នឹង​មាន​ចោរ​លូក​ហោប៉ៅ​លួច​យក​ស្មាតហ្វូន​ដ៏​មាន​តម្លៃ​របស់​អ្នក អ្នក​មិន​បាច់​ព្រួយបារម្ភ​ទៀតនោះទេ ដោយ​ថ្ងៃ​នេះ​សុំ​បង្ហាញ​ពី​កម្មវិធី​មួយ​ដែល​ជួយ​បង្ការ​​​​គ្រោះ​ថ្នាក់​នេះ។

កម្មវិធី​មាន​ឈ្មោះ​ថា​ Pocket Sense ដោយ​ពេល​ដំណើរ​ការ​មុខងារ​លើ​កម្មវិធី​នេះ​ទៅ​ វា​នឹង​​បញ្ចេញ​សំឡេង​រោទ៍​លាន់​ឮ​រំពង​​នៅ​ពេល​នរណា​ម្នាក់​ចង់​លូក​យក​ស្មាតហ្វូន​របស់​អ្នក។ គួរ​ឲ្យ​ស្ដាយ​កម្មវិធី​នេះ​មាន​សម្រាប់​តែ​ស្មាតហ្វូន Android ប៉ុណ្ណោះ ហើយ​បើ​ចង់​ទាញ​យក​អាច​ចុច​ទី​នេះ ឬ​វាយ​ពាក្យ​ថា​ Pocket Sense នៅ​លើ Play Store។

Pocket Sense មាន​មុខងារ​ចំនួន​ ៣ រួម​មាន ៖

@ Pocket Sense Mode ៖ ពេល​កំណត់​មុខងារ​នេះ​ប្រសិន​បើ​នរណា​ម្នាក់​លូក​យក​ទូរសព្ទ​អ្នក​ពី​ហៅប៉ៅ​ ឬ ពី​កាតាប​ស្ពាយ​ពី​ក្រោយ ភ្លាម​នោះ​សំឡេង​រោទ៍​នឹង​បន្លឺ​លាន់ ហើយ​​ដើម្បី​​បិទ​សំឡេង​រោទ៍​​គ្រាន់​តែ​​ដោះ​សោ​ទូរសព្ទ​ជា​ការ​ស្រេច។ បញ្ជាក់​ថា​មុខងារ​នេះ​ដំណើរ​ការ​មិន​ល្អ​ឡើយ​ប្រសិន​បើ​អ្នក​ប្រើ​សម្បក​ការពារ​ទូរសព្ទ​ដែល​មាន​គម្រប។

@ Charge Sense Mode ៖ មុខងារ​នេះ​នឹង​ឲ្យ​អ្នក​ដឹង​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដក​ឌុយ​ទូរសព្ទ​របស់​អ្នក​​ដែល​កំពុង​សាក​ថ្ម។

@ Motion Sense Mode ៖ មុខងារ​នេះ​នឹង​បញ្ចេញ​សំឡេង​រោទ៍​នៅ​ពេល​ដែល​ទូរសព្ទ​របស់​អ្នក​បាន​ផ្លាស់​ប្ដូរ​ទីតាំង។

លើស​ពី​នេះ​កម្មវិធី​ Pocket Sense ក៏​អាច​ឲ្យ​អ្នក​កំណត់​​សំឡេង, កំណត់​ប្រសិទ្ធភាព​នៃ​ការ​ដឹង​ពី​សកម្មភាព និង អាច​កំណត់​ចំណុច​ដទៃ​ទៀត​បាន៕​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី