មន្ត្រី និងអ្នកសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ មានជាង ៣ម៉ឺននាក់
- 2017-07-11 01:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រី និងអ្នកសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ មានជាង ៣ម៉ឺននាក់
ចន្លោះមិនឃើញ
មន្ត្រីរបស់ក្រសួងអប់រំ និងអ្នកសង្កេតការណ៍ប្រមាណជាង ៣ម៉ឺននាក់ នឹងចូលរួមនៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២១០៧នេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងថា ក្នុងនោះមន្ត្រីរបស់ក្រសួងផ្ទាល់មានប្រមាណ ២៦ ០០០ នាក់ និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន ៥០០០នាក់ទៀត ដើម្បីចូលរួមធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន មានសុក្រឹតភាព ប្រសិទ្ធភាព និងតម្លាភាព។ ដោយឡែកចំពោះការបែងនៅរាជធានីភ្នំពេញប៉ុន្មាន និងតាមបណ្ដាខេត្តប៉ុន្មាននៅមិនទាន់បញ្ជាក់នោះទេ។
គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា) រួមមានបេក្ខជនទាំងអស់សរុបចំនួន ១០៣ ១១២ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ ទូទាំងប្រទេស៕