Rooney ទម្លាយ​អាថ៌កំបាំង​១៣​ឆ្នាំ​នៅ Man Utd តែ​​នៅ​នឹក Everton

  • 2017-07-10 09:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney បាន​ទម្លាយ​រឿង​សំងាត់​​មួយថា គេ​ពាក់​អាវ​ដេក​យប់​របស់ Everton មក​រហូត​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​​លេង​នៅ Manchester United។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ត្រលប់​ផ្លាស់​ទៅ​លេង​នៅ Everton វិញ​ក្នុង​កិច្ចសន្យា​២​ឆ្នាំ បន្ទាប់​ពី​ចាកចេញ​ទៅ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ​២០០៤។ Rooney នឹង​ពាក់​អាវ​លេខ​១០​​នៅ Goodison Park ជំនួស​ Romelu Lukaku ដែល​ទើប​តែ​ផ្ទេរ​ទៅ Man Utd។

ត្បិត​តែ​ចំណាយ​​ជា​យូរ​លេង​នៅ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester ប៉ុន្តែ Rooney ​បាន​ទម្លាយ​រឿង​មួយ​ដែល​ចិត្ត​នៅ​តែ​នឹង Evertonថា៖ "ខ្ញុំ​បាន​រក្សា​រឿង​សំងាត់​​​អស់រយៈ​ពេល​១៣​ឆ្នាំ​ហើយ។ ខ្ញុំ​តែងតែ​ពាក់​អាវ​ដេក​យប់​របស់ Everton នៅ​ផ្ទះ​ជាមួយ​កូន​របស់​ខ្ញុំ​រាល់​យប់"។

Rooney បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​​រហស្សនាម​ស្ករតាំងម៉ែ​នៅ​ឆ្នាំ​២០០២ គ្រា​អាយុ​១៦​ឆ្នាំ៕

ចុចអាន៖​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ