Ramos គិត​ថា​ខ្លួន​អាច​ឈ្នះ​ Ballon d'Or

  • 2017-07-10 06:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ​ថា​បើ​សិន​ជា​រូប​គេ​​ឈ្នះ​ពាន Ballon d’Or ជាមួយ​ Real Madrid នោះ​វា​គឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​។

Sergio Ramos

នៅ​ក្នុង​ប្រវត្តិ​ពាន​ Ballon d’Or ភាគ​ច្រើន​អ្នក​​ឈ្នះ​ពាន​គឺ​ជា​កីឡាករ​​លេង​ក្នុង​តំណែង​ប្រយុទ្ធ​​ ហើយ​​ខ្សែ​ការពារ​ចុង​ក្រោយ​បំផុត​​ធ្លាប់​ឈ្នះ​ពាន​នេះ​គឺ Fabio Cannavaro ជនជាតិ​អ៊ីតាលី។ ក្នុង​នាម​ជា​ខ្សែ​ការពារ​ដូចគ្នា​ Ramos ដែល​ឈ្នះ​ La Liga និង​ Champions League ជា​មួយ​ Real សង្ឃឹម​ថា​ខ្លួន​នឹង​អាច​ដើរ​តាម​គន្លង​ Cannavaro។

“នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​មាន​តែ Messi និង​ Ronaldo ប៉ុណ្ណោះ​ដែល​លើក​ពាន Ballon d’Or ប៉ុន្តែ Cannavaro ​ជា​ខ្សែ​ការពារ​ក៏​ធ្លាប់​លើក​ពាន​ដែរ។ អ្នក​មិន​អាច​គិត​ថា​វា​ជា​រឿង​អស់​សំណើច​ទេ​បើ​សិន​​ខ្ញុំ​ឈ្នះ​ពាន​ ព្រោះ​ថា​ ខ្ញុំ​បាន​សម្រេច​ជោគជ័យ​ជា​ច្រើន​ក្នុង​អាជីព​ ហើយ​បើ​សិន​ជា​មាន​ការ​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ឈ្នះ​ Ballon d’Or នោះ​វា​គឺ​ជា​រឿង​ប្រវត្តិសាស្ត្រ"។ Ramos និយាយ​ដូច្នេះ៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី