James ចង់​ចេញ​ពី Real Madrid ត្រឹម​៤៨​ម៉ោង​ខាង​មុខ

  • 2017-07-10 04:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍​របស់ James Rodriguez ពេល​នេះ​កាន់​តែ​ចាកចេញ​ពី Real Madrid ខ្លាំង​ទៅ​ៗ​ ដោយ​គេ​បាន​ប្រាប់​ក្លឹប​ថា ចង់​រក​ក្លឹប​ផ្សេង​ត្រឹម​រយៈពេល​៤៨​ម៉ោង​ខាង​មុខ។ យោង​តាម Dailymail។

​​Real Madrid នឹង​ធ្វើ​ការ​ហោះហើរ​ទៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​លេង​ត្រៀម​រដូវ​កាល​ថ្មី តែ​ Jamesគ្មាន​គម្រោង​ចូលរួម​ជាមួយ​ពួក​គេ​ទេ។ ម្ចាស់​ពាន Champions League ១២​សម័យ​ទើប​តែ​ចុះ​កុងត្រា​នាំ​យក​​ខ្សែ​បម្រើ​អេស្ប៉ាញ Dani Ceballo ទុក​ត្រៀម​ជំនួស James ដែល​ចង់​ចាកចេញ។

Manchester United, Chelsea និងParis Saint-Germain ជា​ក្លឹប​នាំ​មុខ​គេ​​​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​កីឡាករ​កូឡុំប៊ី​រូប​នេះ។ ប្រសិន​ជា​ចង់​បាន James ក្លឹប​ធំ​ទាំង​៣​ត្រូវ​ហ៊ាន​ចំណាយ​​៦២​លាន​ផោន​លើ​តម្លៃ​ខ្លួន។ ចំពោះ​រឿងរ៉ាវ​កីឡាករ​លោក​ប្រធាន​ក្លឹប Real លោក Florentino Perez សប្បាយ​ចិត្ត​ក្នុង​ការ​រក្សា​កីឡាករ​ ប៉ុន្តែ James ជា​អ្នក​សម្រេច​ចង់​ចេញ​ពី Bernabeu។

​James Rodriguez លេង​បាន​តែ​៣៣​ប្រកួត​ប៉ុណ្ណោះ​ សម្រាប់​៦០​ប្រកួត​របស់ Real Madrid កាល​ពី​រដូវ​កាល​មុន ហើយ​ថែម​ទាំង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ​Champions League ទៀត៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម