រឿង​ សោភ័ណ្ឌ៖​ ខ្ញុំ​ស្អប់​ចរិត​ឌឺ​ Iquezang​ ខ្ញុំចង់វ៉ៃជាមួយគេ ទោះជាវ៉ៃនៅទីណាក៏បាន

  • 2017-07-10 02:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ជួរ​មុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ថា​ខ្លួន​ពិត​ជា​មិន​ពេញ​នូវ​ការ​ឌឺ​ដង​របស់​កីឡាករ​ថៃ​ Iquezang​ នៅ​ពេល​ប្រកួត​នោះ​ឡើយ​ ជាក់​ស្ដែង​ការ​ប្រកួត​កន្លង​ទៅ​ជាមួយ​កីឡាករ​កម្ពុជា​តែ​ម្ដង​ ហាក់​ដូច​ជា​មើលងាយ​គេ​ខ្លាំង​ណាស់។​

កីឡាករ​ រៀង​ សោភ័ណ្ឌ​

កីឡាករ​ រៀង​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ម្សិលមិញ​នេះ​ថា​ បើ​មាន​ខាង​ស្ថានីយ​ទូរទស្សន៍​ណា​មួយ​ អាច​រៀបចំ​ឲ្យ​រូប​គេ​បាន​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​កំពូល​ឌឺ​ Iquezang​ នេះ​លោក​ពិត​ជា​អរគុណ​ណាស់​ ព្រោះ​ខ្លួន​ចង់​វ៉ៃ​ឲ្យ​គេ​ដឹង​ថា​គុន​ខ្មែរ​មិន​ធម្មតា​នោះ​ទេ។​ ខាង​ភាគី​ថៃ​ក៏​អាច​ហៅ​រូប​គេ​(រឿង​ សោភ័ណ្ឌ)​ទៅ​ប្រកួត​ជា​មួយ​ Iquezang​ នៅ​ឯ​ទី​នោះ​ក៏​បាន​ដែរ​ គឺ​គេ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ ២៤​ម៉ោង​ ហើយ​ឲ្យ​តែ​ផ្ដល់​តម្លៃ​ខ្លួន​សមរម្យ។​​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ពិត​ជា​មិន​ខ្លាច​នឹង​ប៉ះ​កីឡាករ​ថៃ​ខាង​លើ​នោះ​ទេ​ ឲ្យ​តែ​ទម្ងន់​ដូច​គ្នា​គឺ​អាច​ប្រកួត​បាន​ឡើយ។​ បើ​សិន​ជា​មាន​ការ​ប្រកួត​មែន​ខ្លួន​នឹង​ចំណាយ​ពេល​១ខែ​សម្រាប់​ហ្វឹកហាត់​ ដោយ​មិន​ទទួល​ការ​ប្រកួត​នៅ​តាម​សង្វៀន​នានា​ក្នុង​ស្រុក​នោះ​ឡើយ។​ ចំពោះ​ការ​ប្រកួត​នេះ​ច្បាស់​ជា​ល្អ​មើល​ បើ​ទោះ​ជា​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​គឺ​ដឹង​តែ​ល្អ​មើល​តែ​ម្ដង​ ហើយ​នឹង​វ៉ៃ​ឲ្យ​សម​និង​ពាក្យ​ថា​ «យើង​ទៅ​សុំ​គេ​វៃ​»។

កីឡាករ​ រឿង​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ម្ពុដរាជសីហ៍​ គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ហើយ​រាល់​ការ​ប្រកួត​បច្ចុប្បន្ន​របស់​គឺ​ជួប​តែ​បរទេស​នោះ​ទេ​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ សោភ័ណ្ឌ​ ឈ្នះ​កីឡាករ​ ថៃ​ កាណុងដេត​ ដោយ​ពិន្ទុ​នៅ​សង្វៀន​ PNN ៕​

អត្ថបទ៖ នួន ស៊ីណា​