ថ្ងៃនេះ U15 កម្ពុជា​​ទៅ​ថៃ​ត្រៀម​​​​​លេង​ពាន 2017 AFF U-15 Youth Championship

  • 2017-07-07 02:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ U15 កម្ពុជា បាន​ចេញ​ដំណើរ​ទៅ​​ប្រទេស​ថៃហើយ​នៅ​ព្រឹកនេះ​ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ពាន​រង្វាន់ 2017 AFF U-15 Youth Championship ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

​​កម្មវិធី​ប្រកួត​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី​​​៩​ដល់​២២​ខែ​កក្កដា​ឆ្នាំ​២០១៧។ ពាន​រង្វាន់​នេះ​បាន​បែង​ចែក​ជា​២​ពូល ​និង​មាន​១២​ប្រទេស​ចូល​រួម ខណៈ​ដែល​ក្រុម​យុវជន​គោ​ព្រៃ​កម្ពុជា​នៅ​ពូល B ជាមួយ​ក្រុម​​វៀតណាម ទីម័រ ម៉ាឡេស៊ី ហ្វីលីពីន ​និង​ក្រុម​ព្រុយណេ។

ចំពោះ​កម្មវិធី​ប្រកួត​វិញ ​កម្ពុជា​នឹង​ត្រូវ​ចាប់​ផ្ដើម​ដំបូង​ដោយ​ប៉ះ​វៀតណាម ​នៅ​ថ្ងៃ​ទី​១០ ​ម៉ោង​៥​ល្ងាច ប៉ះ​ក្រុម​ហ្វីលីពីន​ថ្ងៃ​១២​ ម៉ោង​៧:៣០​នាទី​ល្ងាច ​ប៉ះ​ក្រុម​ទីម័រ​ថ្ងៃ​ទី​១៤ ​ម៉ោង​៧:៣០​នាទី​ល្ងាច ​ប៉ះ​ក្រុម​ព្រុយណេ ​ថ្ងៃ​ទី​១៦ ​ម៉ោង​៧:៣០​នាទី​ល្ងាច ​និង​ប្រកួត​ចុងក្រោយ​ប៉ះ​ក្រុម​ម៉ាឡេស៊ី ​ថ្ងៃ​ទី​១៨​ម៉ោង​៧:៣០​នាទី​ល្ងាច៕

បញ្ជី​ឈ្មោះ​ក្រុម U15 កម្ពុជា

ចុច​អាន​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​