Rooney មក​លើក​នេះ​គឺ​ចង់​ជួយ​ Everton លើក​ពាន​

  • 2017-07-10 00:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney បាន​និយាយ​ថា​ការ​ឈ្នះ​ពាន​ជាមួយ​ Everton គឺ​ជា​រឿង​ដែល​ចាំ​បាច់​បំផុត​ សម្រាប់​ការ​ត្រឡប់​មក​កាន់​ក្លឹប​ចាស់​វិញ​លើក​នេះ។​ ​

Rooney

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​បាន​ចាកចោល​ក្លឹប​នៅ​ Merseyside កាល​ពី​ឆ្នាំ​២០០៤ ហើយ​​ចំណាយ​ពេល​១៣​ឆ្នាំ​ជាមួយ​ United ឈ្នះ​ពាន​ Premier League ៥​ដង, League Cup ៣ដង, FA Cup ម្ដង​, Champions League ម្ដង និង​ Europa League ម្ដង​។

បើ​តាម​ Rooney គឺ​រូប​គេ​ចង់​ជួយ​ Everton ឈ្នះ​ពាន​មួយ​គឺ​ពាន​អ្វី​ក៏​បាន​បន្ទាប់​ពី​ក្លឹប​ដ៏​ចំណាស់​របស់​អង់គ្លេស​មួយ​នេះ​ មិន​ដែល​ឈ្នះ​ពាន​អ្វី​សោះ​ ២២​ឆ្នាំ​មក​ហើយ​ គឺ​ចាប់​តាំង​ពី​ឈ្នះ​ FA Cup លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ១៩៩៥​មក។ "Everton គួរ​តែ​ឈ្នះ​ពាន​អ្វី​មួយ​ ហើយ​កីឡាករ​ទាំង​អស់​ នឹង​ត្រូវ​មាន​កាតព្វកិច្ច​ធំ​ដើម្បី​សម្រេច​វា"។ អតីត​ប្រធាន​ក្រុម Manchester United និយាយ​ដូច្នេះ៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន