ក្លឹប​ចិន Guangzhou Evergrande បើក​ផ្លូវ​ឲ្យ Barcelona​ ទិញ Paulinho 

  • 2017-07-11 03:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស Barcelona មាន​សង្ឃឹម​ក្នុង​ការ​ទិញ Paulinho ប៉ុន្តែ​ត្រូវ​រងចាំ​ដល់​ខែ មករា ឆ្នាំ​ក្រោយ បន្ទាប់​ក្លឹប Guangzhou Evergrande បើក​ភ្លើង​​ខៀវ។

លោក Xu Jiayin ម្ចាស់​ក្លឹប Guangzhou Evergrande បាន​ចេញ​មក​និយាយ​ថា ក្លឹប​នឹង​មិន​អនុញ្ញាត ឲ្យ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ចាកចេញ​ទាំង​ពាក់​កណ្ដាល​រដូវ​កាល​នោះ​ទេ ពោល​មិន​ទាន់​ចង់​ឲ្យ​ទៅ​លេង​នៅ LaLiga នា​រដូវ​ក្ដៅ​នេះ​ទេ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​បុគ្គលិក​ក្លឹប​និង​គ្រូ​បង្វឹក Xuបាន​ថ្លែង​ថា លោក​យល់​ពី​បំណង​ប្រាថ្នា​របស់​ Paulinho ចង់​ចូលរួម​ជាមួយ Barcelona ប៉ុន្តែ​គេ​មិន​អាច​អនុញ្ញាត​ឲ្យ​ចេញ​មុន​​យុទ្ធនាការ​របស់​ក្លឹប​មិន​ទាន់​ចប់​នោះ​ទេ។ យ៉ាងណាក្ដី លោកថា កីឡាករ​អាច​ទៅ​ណា​ក៏​បាន ពេល​ដែល​លីគ​ចិន​បាន​បញ្ចប់។

កីឡាករ​ប្រេស៊ីល Paulinho ជា​អ្នក​នាំ​លេង​សំខាន់​ក្នុង​ក្រុម Guangzhou Evergrande ដែល​អាច​នឹងជួយ​ក្លឹប​ឈ្នះ​ពាន​៤​ក្នុង​រដូវ​កាល​នេះ។ បច្ចុប្បន្ន ពួក​គេ​កំពុង​ឈរ​លេខ​១​​លើ​តារាង Chinese Super League តាម​ពី​ក្រោយ​១​ពិន្ទុ​ពី​ក្រុម Shanghai SIPG៕ ​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី