ក្រុមហ៊ុនទូរសព្ទមួយ ត្រូវការបណ្ឌិតជាច្រើននាក់ ទៅផលិតថ្មស្មាតហ្វូន
- 2017-07-11 07:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនទូរសព្ទមួយ ត្រូវការបណ្ឌិតជាច្រើននាក់ ទៅផលិតថ្មស្មាតហ្វូន
ចន្លោះមិនឃើញ
យោងតាមប្រភពពីគេហទំព័រព័ត៌មានវិនិយោគ The Investor ប្រចាំកូរ៉េប្រទេសកូរ៉េខាងត្បូងបង្ហាញថា ក្រុមហ៊ុន Samsung កំពុងជ្រើសរើសអ្នកជំនាញផ្នែកផលិតថ្មជាច្រើនដើម្បីស្រាវជ្រាវផលិតថ្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះឲ្យកាន់តែមានសុវត្ថិភាព និងសមត្ថភាពខ្ពស់។
បេក្ខភាពដែល Samsung ចង់បានបំផុតគឺជាអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំផ្នែកអភិវឌ្ឍ និងសុវត្ថិភាពថ្មអេឡិចត្រូនិក មកពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ហើយអ្នកទាំងនោះត្រូវតែមានកម្រិតសញ្ញាប័ត្រទាបបំផុតត្រឹមអនុបណ្ឌិត ដល់បណ្ឌិត។
បច្ចុប្បន្នគេដឹងថា មានអ្នកជំនាញជាច្រើនបានសម្ភាសន៍រួចរាល់ជាមួយ Samsung ហើយការជ្រើសរើសបុគ្គលិកជំនាញទាំងនេះ គឺ Samsung នឹងចេញថ្មបច្ចេកវិទ្យាថ្មីប្រភេទ Solid-State ដែលអាចរក្សាថាមពលបានច្រើន ប្រើបានយូរ និងមានសុវត្ថិភាពខ្ពស់ជាងថ្មប្រភេទ Li-ion ដែលស្ទើរតែបំពាក់លើគ្រប់ស្មាតហ្វូននាពេលបច្ចុប្បន្ន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖